សកលិកសូត្រ ទី៣
[៤៥៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងឱទ្យានឈ្មោះ មទ្ទកុច្ឆិ(១) ជាទីឲ្យអភ័យដល់សត្វម្រឹគ ទៀបក្រុងរាជគ្រឹះ។ សម័យនោះឯង ព្រះបាទរបស់ព្រះមានព្រះភាគ ជាំដាំដោយបំណែកថ្ម។ បានឮថា ព្រះមានព្រះភាគ មានវេទនាច្រើន ប្រជុំក្នុងព្រះសរីរៈ ជាទុក្ខ ក្លៀវក្លា រឹង ខ្លោចផ្សា មិនត្រជាក់ មិនជាទីគាប់ចិត្ត។ បានឮថា ព្រះមានព្រះភាគ ទ្រង់មានព្រះសតិសម្បជញ្ញៈ មិនត្អូញត្អែរ ទ្រង់អត់ទ្រាំ នូវវេទនាទាំងនោះ។ ទើបព្រះមានព្រះភាគ ទ្រង់ក្រាលសង្ឃាដី៤ជាន់ សម្រេចសីហសេយ្យា ផ្អៀងទៅខាងស្តាំ យកព្រះបាទតម្រួតព្រះបាទ មានព្រះសតិសម្បជញ្ញៈ។
[៤៥៧] គ្រានោះឯង មារមានចិត្តបាប បានចូលសំដៅទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ ក៏ពោលនឹងព្រះមានព្រះភាគ ដោយគាថាថា
(១) កាលដែលព្រះបាទអជាតសត្តុរាជ ស្ថិតនៅក្នុងផ្ទៃព្រះមាតា។ ទ្រង់ជ្រាបថា ព្រះរាជឱរសនេះ ជាសត្រូវនឹងព្រះបិតារបស់ខ្លួន នឹងសម្លាប់ព្រះបិតាមិនខាន ហើយក៏ឲ្យគេច្របាច់ផ្ទៃ បំណងនឹងរំលូតព្រះរាជឱរសនោះ ក្នុងឱទ្យាននេះឯង បានជាហៅថា មទ្ទកុច្ឆិឱទ្យាន ប្រែថា សួនច្របាច់ផ្ទៃ។ អដ្ឋកថា។