​បិណ្ឌ​សូត្រ​ ​ទី៨​


 [​៤៧១​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ព្រាហ្មណ​គ្រាម​ ​ឈ្មោះ​បញ្ច​សាលា​ ​នា​ដែន​មគធៈ​។​ ​សម័យ​នោះ​ឯង​ ​ក្នុង​ព្រាហ្មណ​គ្រាម​ ​ឈ្មោះ​បញ្ច​សាលា​ ​មាន​វត្ថុ​សម្រាប់​ទទួលភ្ញៀវ​ ​របស់​កូនក្មេង​ទាំងឡាយ​។​ ​គ្រានោះ​ ​ក្នុង​បុព្វណ្ហសម័យ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ស្បង់​ ​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​ចូល​ទៅ​បិណ្ឌបាត​ ​ក្នុង​ស្រុក​ព្រាហ្មណ៍​ ​ឈ្មោះ​បញ្ច​សាលា​។​ ​សម័យ​នោះ​ឯង​ ​មារ​មានចិត្ត​បាប​ ​ចូល​ជ្រែក​ពួក​ព្រាហ្មណ៍​ ​និង​គហបតី​ ​អ្នកស្រុក​បញ្ច​សាលា​ ​ដោយ​គិតថា​ ​កុំ​ឲ្យ​ព្រះសមណគោតម​ ​បាន​ចង្ហាន់​។​ ​គ្រានោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ចូល​ទៅ​បិណ្ឌបាត​ ​ក្នុង​ព្រាហ្មណ​គ្រាម​ ​ឈ្មោះ​បញ្ច​សាលា​ ​ដោយ​បាត្រ​ ​ដែល​លាង​ហើយ​យ៉ាងណា​ ​ទ្រង់​ត្រឡប់មកវិញ​ ​ដោយ​បាត្រ​ ​ដែល​លាង​ហើយ​ ​យ៉ាងនោះ​ដដែល​។​
 ​[​៤៧២​]​ ​គ្រានោះ​ឯង​ ​មារ​មានចិត្ត​បាប​ ​ចូល​ទៅ​រក​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​សួរ​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​
ថយ | ទំព័រទី ៣១១ | បន្ទាប់