​[​១១៦​]​ ​ពួក​ជនពាល​ ​ឥត​ប្រាជ្ញា​ ​តែង​ប្រក​បរឿយៗ​ ​នូវ​សេចក្តី​ប្រមាទ​ ​អ្នកប្រាជ្ញ​ ​រមែង​រក្សា​នូវ​សេចក្តី​មិន​ប្រមាទ​ ​ដូចជា​គេ​រក្សាទុក​ ​នូវ​ទ្រព្យ​ដ៏​ប្រសើរ​ ​បុគ្គល​កុំ​គប្បី​ប្រក​បរឿយៗ​ ​នូវ​សេចក្តី​ប្រមាទ​ ​កុំ​ប្រក​បរឿយៗ​ ​នូវ​ការ​មូល​មិត្ត​ ​ដោយ​តម្រេក​ក្នុង​កាម​ឡើយ​ ​ដ្បិត​បុគ្គល​អ្នក​មិន​ប្រមាទ​ ​អ្នកមាន​ឈាន​ ​រមែង​ដល់​នូវ​សេចក្តី​សុខ​ដ៏​ឧត្តម​។​

​សមយ​សូត្រ​ ​ទី៧​


 [​១១៧​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​មហាវ័ន​ ​ជិត​ក្រុង​កបិលវត្ថុ​ ​នា​ដែន​សក្កៈ​ ​មួយអន្លើដោយ​ភិក្ខុសង្ឃ​ជាច្រើន​ ​ចំនួន​ភិក្ខុ​ប្រាំ​រយ​រូប​ ​សុទ្ធតែ​ជា​ព្រះអរហន្ត​ទាំងអស់​។​ ​ក៏​ពួក​ទេវតា​ ​មក​អំពី​លោកធាតុ​ទាំង១០​ ​ប្រជុំ​គ្នា​ដោយ​ច្រើន​ ​ដើម្បី​ឃើញ​ព្រះមានព្រះភាគ​ ​និង​ភិក្ខុសង្ឃ​។​
ថយ | ទំព័រទី ៦៥ | បន្ទាប់