​[​១១៨​]​ ​លំដាប់នោះ​ឯង​ ​ពួក​សុទ្ធាវាស​ទេវតា​ ​ទាំងបួន​អង្គ​ ​ត្រិះរិះ​យ៉ាងនេះ​ថា​ ​ព្រះមានព្រះភាគ​ ​អង្គ​នេះ​ ​គង់នៅ​ក្នុង​មហាវ័ន​ ​ជិត​ក្រុង​កបិលវត្ថុ​ ​នា​ដែន​សក្កៈ​ ​មួយអន្លើដោយ​ភិក្ខុសង្ឃ​ជាច្រើន​ ​ចំនួន​ភិក្ខុ​ប្រាំ​រយ​រូប​ ​សុទ្ធតែ​ជា​អរហន្ត​ទាំងអស់​ ​ក៏​ពួក​ទេវតា​ ​មក​អំពី​លោកធាតុ​ ​ទាំង១០​ ​ប្រជុំ​គ្នា​ដោយ​ច្រើន​ ​ដើម្បី​ឃើញ​ព្រះមានព្រះភាគ​ ​និង​ភិក្ខុសង្ឃ​ ​បើ​ដូច្នោះ​ ​គួរតែ​ពួក​យើង​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ដែរ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ពួក​យើង​គប្បី​សំដែង​ ​នូវ​គាថា​មួយ​ម្នា​ក់ៗ​ ​ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​។​
 ​[​១១៩​]​ ​លំដាប់នោះ​ឯង​ ​ទេវតា​ទាំងនោះ​ ​ក៏​បាត់​អំពី​សុទ្ធាវាស​ទេវលោក​ ​មក​ប្រាកដ​ក្នុង​ទី​ចំពោះ​ព្រះ​ភក្ត្រ​ ​នៃ​ព្រះមានព្រះភាគ​ ​ដូចជា​បុរស​មាន​កំឡាំង​ ​លាដៃ​ដែល​អង្កុញ​ ​ឬ​អង្កុញដៃ​ដែល​លា​ ​ដូច្នោះឯង​។​ ​ទេវតា​ទាំងនោះ​ ​ក៏​ថ្វាយបង្គំ​ដោយ​គោរព​ ​ចំពោះ​ព្រះមានព្រះភាគ​ ​ហើយ​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​។​
 [​១២០​]​ ​លុះ​ទេវតា​មួយ​អង្គ​ ​ឋិតនៅ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ពោល​គាថា​នេះ​ ​ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​ថា​
ថយ | ទំព័រទី ៦៦ | បន្ទាប់