ដ៏​មាន​អាយុ​ ​លុះដល់​ហើយក៏​ថ្វាយបង្គំ​បិ​លិ​ន្ទវ​ច្ឆ​ត្ថេ​រ​ដ៏​មាន​អាយុ​ហើយ​គង់នៅ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះបាទ​ពិម្ពិសារ​សេនិយ​រាជ​ជាធំ​ក្នុង​ដែន​មគធៈ​ ​ទ្រង់​គង់​ស្រួលបួល​ហើយ​ ​ទើប​បិ​លិ​ន្ទវ​ច្ឆ​ត្ថេ​រ​ដ៏​មាន​អាយុ​ថ្វាយព្រះពរ​ថា​ ​បពិត្រមហារាជ​ ​ហេតុអ្វីបានជា​ព្រះអង្គ​ឱ្យ​រាជបុរស​ទៅ​ចាប់​ត្រកូល​អារាមិកជន​មក​ឃុំ​។​ ​ព្រះបាទ​ពិម្ពិសារ​ត្រាស់​ថា​ ​លោកម្ចាស់​ ​នា​ផ្ទះ​របស់​ ​អារាមិកជន​នោះ​ ​មាន​កម្រង​មាស​ល្អល្អះ​ ​មុខគួរ​ពិតពិល​រមិលមើល​ជា​របស់​មាន​ដំ​ឡៃ​ ​សូម្បី​ក្នុង​វាំង​របស់​ញោម​ ​ក៏​មិន​មាន​កម្រង​មាស​ដូច្នោះ​ដែរ​ ​អ្នក​ខ្សត់​ទុរគត​នោះ​ ​នឹង​បាន​កម្រង​មាស​មក​ពីណា​ ​ច្បាស់ជា​វា​លួច​យក​របស់​គេ​ហើយ​។​ ​ខណៈនោះ​ ​បិ​លិ​ន្ទវ​ច្ឆ​ត្ថេ​រ​ដ៏​មាន​អាយុ​ក៏​អធិដ្ឋាន​ ​ប្រាសាទ​របស់​ព្រះបាទ​ពិម្ពិសារ​សេនិយ​រាជ​ជាធំ​ក្នុង​ដែន​មគធៈ​ ​ឱ្យ​ក្លាយជា​មាស​ទៅ​។​ ​ប្រាសាទ​ទាំងនោះ​ក៏​ក្លាយទៅជា​មាស​ទាំងអស់​។​ ​បិ​លិ​ន្ទវ​ច្ឆ​ត្ថេ​រថ្វាយ​ព្រះពរ​ថា​ ​បពិត្រមហារាជ​ ​មាស​នេះ​ច្រើន​ដល់ម្ល៉េះ​ ​ព្រះអង្គ​បាន​មក​ពីណា​។​ ​ស្ដេច​ត្រាស់​ថា​ខ្ញុំ​មិនដឹង​ទេ​ ​លោកម្ចាស់​ ​របស់​ទាំងនេះ​ប្រហែលជា​សម្រេច​ដោយ​ឥទ្ធានុភាព​(​១​)​ ​របស់​លោកម្ចាស់​ទេ​ដឹង​ ​ហើយ​ត្រាស់​ឱ្យ​ដោះលែង​ត្រកូល​អារាមិកជន​នោះ​ទៅ​។​
​(​១​)​ ​គឺ​សម្រេច​ដោយ​ឫទ្ធិ​ ​ដែល​ព្រះ​ថេរៈ​អធិស្ឋាន​។​
ថយ | ទំព័រទី ១៧៣ | បន្ទាប់