[​១៤០​]​ ​មនុ​សទាំ​ង​ឡាយ​ឮដំណឹង​ថា​ ​បិ​លិ​ន្ទវ​ច្ឆ​ត្ថេ​រ​ជា​ម្ចាស់​ ​បាន​សំដែង​ឥទ្ធិ​បា​ដិ​ហា​រិយៈ​ ​(​ឥទ្ធិ​ឫទ្ធិ​ដ៏​អស្ចារ្យ​ចំឡែក​)​ ​ជា​មនុស្សធម៌​ដ៏​ខ្ពង់ខ្ពស់​ដល់​បរិស័ទ្យ​ ​ព្រមទាំង​ព្រះរាជា​ ​ហើយក៏​មាន​ចិត្ដ​ត្រេកអរ​ជ្រះថ្លា​ ​នាំ​យក​នូវ​ភេសជ្ជៈ៥​ ​យ៉ាង​មក​បូជា​បិ​លិ​ន្ទវ​ច្ឆ​ត្ថេ​រ​ដ៏​មាន​អាយុ​ ​ភេសជ្ជៈ​ ​៥​ ​នោះ​គឺ​ ​សប្បិ​(​ទឹកដោះ​រាវ​)​ ​នវ​នី​តៈ​(​ទឹកដោះខាប់​)​ ​តេ​លៈ​(​ប្រេង​)​ ​មធុ​(​ទឹកឃ្មុំ​)​ ​ផា​ណិ​តៈ​(​ទឹកអំពៅ​ ​ឬ​ស្ករអំពៅ​)​។​ ​ឯ​បិ​លិ​ន្ទវ​ច្ឆ​ត្ថេ​រ​ដ៏​មាន​អាយុ​តែង​បាន​ភេសជ្ជៈ៥​ ​ហើយ​រមែង​ចែក​របស់​ដែល​លោក​បាន​មកៗ​ ​ទៅ​ដល់​បរិស័ទ្យ​ ​(​សិស្សរបស់​លោក​)​ ​ដោយ​ប្រក្រតី​។​ ​ឯ​បរិស័ទ្យ​របស់​ ​លោក​នោះ​តែង​បាន​ភេសជ្ជៈ​ទាំងនោះ​ច្រើ​នរឿយៗ​ ​បាន​ដាក់​ទុក​របស់​ដែល​បាន​មកៗ​ ​ក្នុង​ថ្លាង​ផង​ ​ក្នុង​ក្អម​ផង​ ​ខ្ចប់​នឹង​សម្ព​ត់​សម្រាប់​ត្រងទឹក​ផង​ ​ទុក​ក្នុង​ថង់យាម​ផង​ ​ត្រាតែ​ពេញ​ ​ហើយ​ព្យូរ​ទុក​តាម​បង្អួច​ដេរដាស​។​ ​ភេសជ្ជៈ​ទាំងនោះ​ក៏​សើម​លេច​ហៀរ​ចេញ​ពាសពេញ​។​ ​វិហារ​ទាំងឡាយ​ក៏​ដេរដាសពាសពេញ​ដោយ​សត្វ​កណ្ដុរ​ទាំងឡាយ​។​ ​មនុស្ស​ទាំងឡាយ​ ​កាល​ដើរទៅ​កាន់​វិហារ​ចារិក​ ​បានឃើញ​ហើយ​ទើប​ពោលទោស​ ​តិះដៀល​ ​បន្ដុះ​បង្អាប់​ថា​ ​សមណៈ​ពួក​នេះ​ជា​កូនចៅ​ព្រះពុទ្ធ​សក្យ​បុត្រ​មាន​ភណ្ឌៈ​ដំ​កល់​ទុក​ក្នុង​ឃ្លាំង​ដូចជា​ព្រះបាទ​ពិម្ពិសារ​សេនិយ​រាជ​ជាធំ​ក្នុង​ដែន​មគធៈ​ដែរ​។​ ​ភិក្ខុ​ទាំងឡាយ​បានឮ​ពួក​មនុស្ស​ទាំងនោះ​ពោលទោស​ ​តិះដៀល
ថយ | ទំព័រទី ១៧៤ | បន្ទាប់