សិក្ខាបទ​ទី​ ​៤​


 ​[​១៤៥​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​ទ្រង់​យស​ ​កាល​ទ្រង់​គង់​នៅ​វត្ដ​ជេតវន​មហាវិហារ​ ​ជា​របស់​អនាថបិណ្ឌិក​មហាសេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​ពេលនោះ​ឯង​ ​ព្រះ​ទ្រង់​យស​ជា​ម្ចាស់​ទ្រង់​អ​នុញ្ញា​ត​វស្សិ​ក​សា​ដិក​ ​(​សម្ព​ត់​ងូតទឹក​ភ្លៀង​)​ ​ដល់​ភិក្ខុ​ទាំងឡាយ​ហើយ​។​ ​ពួក​ភិក្ខុ​ឆ​ព្វ​គ្គិ​យ​បាន​ដំណឹង​ថា​ ​ព្រះ​ទ្រង់​យស​ជា​ម្ចាស់​ទ្រង់​អ​នុញ្ញា​ត​វស្សិ​ក​សា​ដិក​ហើយ​ ​ក៏​នាំគ្នា​ស្វែងរក​ចីវរ​ ​សម្រាប់​ងូតទឹក​ភ្លៀង​មុនគេ​ ​ហើយ​ ​ធ្វើ​ប្រើប្រាស់​ក៏​មុនគេ​ដែរ​ ​កាល​សម្ព​ត់​ងូតទឹក​ភ្លៀង​ ​ចាស់​ខូចខាត​ហើយ​ ​(​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​)​ ​ក៏​ងូតទឹក​ភ្លៀង​ដោយខ្លួន​ទទេ​។​ ​ភិក្ខុ​ទាំងឡាយ​ណា​ ​មាន​សេចក្ដីប្រាថ្នា​តិច​។​ ​បេ​។​ ​ភិក្ខុ​ទាំងនោះ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្ដុះ​បង្អាប់​ថា​ ​ពួក​ភិក្ខុ​ឆ​ព្វ​គ្គិ​យមិន​សមបី​បើនឹង​ប្រញាប់​ស្វែងរក​ចីវរ​ ​សម្រាប់​ងូតទឹក​ភ្លៀង​ ​ហើយ​ប្រញាប់​ធ្វើ​ប្រើប្រាស់​សោះ​ ​កាល​សម្ព​ត់​វស្សិ​ក​សា​ដិក​ចាស់​ខូចខាត​ហើយ​ ​ក៏​ត្រឡប់​ងូតទឹក​ភ្លៀង​ដោយខ្លួន​ទទេ​ទៅវិញ​។​ ​គ្រានោះ​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​ក៏​នាំ​សេចក្ដី​នុ៎ះ​ក្រាប​ ​ទូល​ចំពោះ​ព្រះ​ទ្រង់​ជោគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​សួរ​ថា​ ​នែ​ភិក្ខុ​ទាំងឡាយ​ ​គេ​ថា​ពួក​អ្នកឯង​ប្រញាប់​ស្វែងរក​ចីវរ​សម្រាប់​ងូតទឹក​ភ្លៀង​មុនគេ​ ​
ថយ | ទំព័រទី ១៧៩ | បន្ទាប់