សិក្ខាបទ​ទី​ ​៩​


 ​[​១៦៥​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​កាល​គង់នៅ​ក្នុង​វត្ដ​ជេតវន​ ​របស់​អនាថបិណ្ឌិក​មហាសេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​នៅចាំ​វស្សា​ហើយ​ ​ទៅ​នៅក្នុង​សេនាសនៈ​ដែល​ឋិតនៅ​ក្នុង​ព្រៃ​។​ ​ពួក​ចោរ​ខែកត្ដិក​(​១​)​ ​គិត​គ្នា​ថា​ ​ពួក​ភិក្ខុ​បានលាភ​(​ច្រើន​)​ ​ហើយក៏​នាំគ្នា​មក​បៀតបៀន​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​សេចក្ដី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​ម្ចាស់​។​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ទើប​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​ម្ចាស់​ទ្រង់​សំ​ដែង​ធម្មី​កថា​ ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ហើយ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ដែល​អាស្រ័យ​នៅ​សេនាសនៈ​ក្នុង​ព្រៃ​ ​តថាគត​អនុញ្ញាត​ឱ្យ​ទុក​ ​បណ្ដា​ចីវរ​ទាំង​ ​៣​ ​ចីវរ​ណាមួយ​ ​ក្នុង​ចន្លោះផ្ទះ​បាន​។​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ដឹង​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​ម្ចាស់​ទ្រង់​អនុញ្ញាត​ឱ្យ​ភិក្ខុ​ដែល​អាស្រ័យ​នៅ​សេនាសនៈ​ក្នុង​ព្រៃ​ទុកដាក់​បណ្ដា​ចីវរ​ទាំង៣​ ​ចីវរ​ណាមួយ​ ​ក្នុង​ចន្លោះផ្ទះ​បាន​។​ ​ពួក​ភិក្ខុ​នោះ​ក៏បាន​ទុកដាក់​បណ្ដា​ចីវរ​ទាំង​ ​៣​ ​ចីវរ​ណាមួយ​ក្នុង​ចន្លោះផ្ទះ​ហើយ​នៅ​ប្រាសចាក​ហួស៦រាត្រី​។​ ​ចីវរ​ទាំងនោះ​បាត់​ទៅ​ខ្លះ​
​(​១​)​ ​អដ្ឋកថា​ ​ប្រាប់​ថា​ ​ពួក​ចោរ​ដែល​ធ្វើ​ចោរកម្ម​ក្នុង​ខែកត្ដិក​។​
ថយ | ទំព័រទី ២០៩ | បន្ទាប់