សិក្ខាបទ​ទី​ ​១០​


 ​[​១៦៩​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មានយស​ជា​ម្ចាស់​ ​កាល​គង់នៅ​ ​ក្នុង​វត្ដ​ជេតពន​ ​របស់​អនាថបិណ្ឌិក​មហាសេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​មាន​ប្រជុំជន​មួយ​ពួក​ក្នុង​ក្រុង​សាវត្ថី​តា​ក់​តែង​ភ​ត្ដ​ ​ព្រមទាំង​ចីវរ​ប្រគេន​ដល់​សង្ឃ​ដោយ​សេចក្ដីព្រមព្រៀង​គ្នា​ថា​ ​ពួក​យើង​នឹង​និ​មន្ដ​ឱ្យ​សង្ឃ​ឆាន់​ ​ហើយ​ប្រគេន​ចីវរ​ឱ្យ​គ្រង​។​ ​លំដាប់នោះ​ ​ពួក​ភិក្ខុ​ឆ​ព្វ​គ្គិ​យ​ចូល​ទៅ​ ​រក​ប្រជុំជន​ពួក​នោះ​ ​លុះ​ចូល​ទៅដល់​បាន​និយាយ​ពាក្យ​នេះ​នឹង​ប្រជុំជន​ពួក​នោះ​ថា​ ​នែអ្នក​មាន​អាយុ​ទាំងឡាយ​ ​ពួក​អ្នកឯង​ចូរ​ប្រគេន​ចីវរ​ទាំងនេះ​មក​ពួក​អាត្មា​ចុះ​។​ ​ជន​ពួក​នោះ​និយាយ​ថា​ ​លោកម្ចាស់​ ​ពួក​ខ្ញុំករុណា​មិនបាន​ប្រគេន​ទេ​ ​ឯ​ចង្ហាន់​ព្រមទាំង​ចីវរ​ ​ពួក​ខ្ញុំករុណា​ធ្លាប់​ចាត់ចែង​ទុក​ប្រគេន​ដល់​សង្ឃ​តែ​រាល់​ឆ្នាំ​។​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ឆ្លើយ​ថា​ ​នែ​អាវុសោ​ ​ពួក​ទាយក​របស់​សង្ឃ​ក៏​មាន​ច្រើន​ ​ចង្ហាន់​របស់​សង្ឃ​ក៏​មាន​ច្រើន​ ​ពួក​យើង​អាស្រ័យ​ពឹងពាក់​នឹង​អ្នក​ទាំងឡាយ​ ​ទើប​នៅក្នុង​ទីនេះ​បាន​ ​បើ​អ្នក​ទាំងឡាយ​មិន​ឱ្យមក​ពួក​អាត្មា​ ​អ្នកណា​ហ្ន៎​គេ​នឹង​ឱ្យ​ដល់​ពួក​អាត្មា​ ​ម្នាល​អ្នក​ដ៏​មាន​ ​អាយុ​ទាំងឡាយ​ ​ពួក​អ្នក​ចូរ​ឱ្យ​ចីវរ​ទាំងនេះ​មក​ពួក​អាត្មា​ចុះ​។​ ​លំដាប់នោះ​ ​ប្រជុំជន​ពួក​នោះ​ ​កាលបើ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​និយាយ​ឆ្កឹះឆ្កៀល​ណាស់​ទៅ​
ថយ | ទំព័រទី ២១៥ | បន្ទាប់