បាចិត្តិយកណ្ឌ
បពិត្រលោកដ៏មានអាយុទាំងឡាយ អាបត្តិបាចិត្តិយ៩២ទាំងនេះឯងតែងមកកាន់ឧទ្ទេស។
មុសាវាទវគ្គ បឋមសិក្ខាបទ
[១៧៣] សម័យនោះ ព្រះសព្វញ្ញូពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ព្រះអង្គគង់នៅវត្ដជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ហត្ថកភិក្ខុជាសក្យបុត្រជាអ្នកហុចពាក្យសំដី។ ហត្ថកភិក្ខុនោះចរចាជាមួយនឹងតិរ្ថិយទាំងឡាយ គេចកែសំដី(១) ហើយទទួលដឹង(២) ទទួលដឹងហើយត្រឡប់គេចកែសំដីវិញ បិទបាំងហេតុដទៃ ដោយហេតុ ដទៃ ពោលពាក្យកុហកដោយដឹងខ្លួន ធ្វើនូវសេចក្ដីកំណត់ហើយពោល ឱ្យខុសពីកំណត់នោះវិញ។ តិរ្ថិយទាំងឡាយពោលទោស តិះដៀល បន្ដុះបង្អាប់ថា ចុះហេតុអ្វីបានជាហត្ថកភិក្ខុ ជាសក្យបុត្រពោលចរចាជា មួយនឹងយើងទាំងឡាយ គេចកែសំដីទទួលដឹង ទទួលដឹងហើយ បពិត្រលោកដ៏មានអាយុទាំងឡាយ អាបត្តិបាចិត្តិយ៩២ទាំងនេះឯងតែងមកកាន់ឧទ្ទេស។
មុសាវាទវគ្គ បឋមសិក្ខាបទ
(១) គឺពាក្យណាដែលខ្លួននិយាយទៅហើយមានទោស ជាពាក្យខុសមិនល្អ ក៏បដិសេធ ពាក្យនោះថាមិនមែនជាពាក្យរបស់ខ្លួន ហៅថា គេចកែសំដី ។ (២) គឺពាក្យណាដែលខ្លួននិយាយទៅ ហើយជាពាក្យល្អត្រឹមត្រូវ ក៏ប្ដេជ្ញាថាជាពាក្យរបស់ខ្លួន នេះហៅថា ទទួលដឹង។អដ្ឋកថា ។