[​៣០​]​ ​ភិក្ខុ​មិនបាន​លះ​ចីវរ​ដែល​ជា​និ​ស្ស​គ្គិ​យ​ ​ហើយ​ប្រើប្រាស់​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​ភិក្ខុ​សំគាល់​ថា​ ​ចីវរ​ ​គឺ​ខ្លួន​នៅ​ប្រាស​ហើយ​ ​ត្រង់​ចីវរ​ ​ដែល​ខ្លួន​មិនមែន​នៅ​ប្រាស​ទេ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​ភិក្ខុ​មាន​សេចក្ដីសង្ស័យ​ ​ក្នុង​ចីវរ​ដែល​មិនបាន​នៅ​ប្រាស​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​ភិក្ខុ​សំគាល់​ថា​ ​ចីវរ​ ​គឺ​ខ្លួន​មិនមែន​នៅ​ប្រាស​ទេ​ ​ត្រង់​ចីវរ​ដែល​ខ្លួន​មិនមែន​នៅ​ប្រាស​ពិត​ ​មិន​ត្រូវ​អាបត្ដិ​ឡើយ​។​
 [​៣១​]​ ​ហេតុ​ដែល​មិន​ត្រូវ​អាបត្ដិ​នោះ​គឺ​ ​ភិក្ខុ​បាន​ដក​អធិដ្ឋាន​ក្នុង​ខាងក្នុង​នៃ​អរុណ​ ​១​ ​ភិក្ខុ​បាន​លះ​ចីវរ​ ​១​ ​ចីវរ​បាត់​ ​១​ ​ចីវរ​វិនាស​ ​១​ ​ចីវរ​ភ្លើង​ឆេះ​ ​១​ ​ចីវរ​ចោរ​ដណ្ដើមយក​ ​១​ ​អ្នកដទៃ​យក​ដោយ​ស្និទ្ធស្នាល​ ​១​ ​ភិក្ខុ​ដែល​បាន​អវិប្បវាស​សម្មតិ​អំពី​សង្ឃ​ ​១​ ​ភិក្ខុ​ឆ្កួត​ ​១​ ​ភិក្ខុ​ដើម​បញ្ញ​ត្ដិ​ ​១​។​

​សិក្ខាបទ​ទី២​ ​ចប់​។​

ថយ | ទំព័រទី ២៣ | បន្ទាប់