​[​១៨០​]​ ​ភិក្ខុ​មាន​សេចក្ដីសង្ស័យ​ក្នុង​វត្ថុ​ដែល​ខ្លួន​ឃើញ​ ​(​ក្ដី​)​ ​មិន​ ​ជឿ​វត្ថុ​ដែល​ខ្លួន​បានឃើញ​ ​(​ក្ដី​)​ ​រលឹក​មិនបាន​នូវ​វត្ថុ​ដែល​ខ្លួន​ឃើញ​ហើយ​ ​(​ក្ដី​)​ ​ភ្លេច​នូវ​វត្ថុ​ដែល​ខ្លួន​បានឃើញ​ ​(​ក្ដី​)​ ​ហើយ​ពោល​ពាក្យ​កុហក​ដោយ​ ​ដឹងខ្លួន​ថា​អាត្មា​ឃើញ​ផង​ ​ឮផង​ ​ដោយ​អាការ​ ​៣​ ​យ៉ាង​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​បេ​។​ ​ភិក្ខុ​ពោល​ពាក្យ​កុហក​ដោយដឹងខ្លួន​ថា​ ​អាត្មា​ឃើញ​ផង​ ​ឮផង​ ​ពាល់ត្រូវ​ផង​ ​ដឹង​ច្បាស់​ផង​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​បេ​។​ ​ភិក្ខុ​មាន​ ​សេចក្ដីសង្ស័យ​ក្នុង​ពាក្យ​ដែល​ខ្លួន​បានឮ​ ​(​ក្ដី​)​ ​មិន​ជឿ​ពាក្យ​ដែល​ខ្លួន​បាន​ ​ឮ​ ​(​ក្ដី​)​ ​រលឹក​មិនបាន​នូវ​ពាក្យ​ដែល​ខ្លួន​បានឮ​ ​(​ក្ដី​)​ ​ភ្លេច​ពាក្យ​ដែល​ខ្លួន​ ​ឮ​ហើយ​ ​(​ក្ដី​)​។​ ​បេ​។​ ​ភិក្ខុ​មាន​សេចក្ដីសង្ស័យ​ក្នុង​វត្ថុ​ដែល​ខ្លួន​បាន​ ​ពាល់ត្រូវ​ ​(​ក្ដី​)​ ​មិន​ជឿ​វត្ថុ​ដែល​ខ្លួន​បាន​ពាល់ត្រូវ​ ​(​ក្ដី​)​ ​រលឹក​មិនបាន​នូវ​ ​វត្ថុ​ដែល​ខ្លួន​បាន​ពាល់ត្រូវ​ ​(​ក្ដី​)​ ​ភ្លេច​វត្ថុ​ដែល​ខ្លួន​បាន​ពាល់ត្រូវ​(​ក្ដី​)​។​ ​បេ​។​ ​ភិក្ខុ​មាន​សេចក្ដីសង្ស័យ​ក្នុង​ហេតុ​ដែល​ខ្លួន​ដឹង​ច្បាស់​ ​(​ក្ដី​)​ ​មិន​ជឿ​ ​ហេតុ​ដែល​ខ្លួន​បានដឹង​ច្បាស់​(​ក្ដី​)​ ​រលឹក​មិនបាន​នូវ​ហេតុ​ដែល​ខ្លួន​ដឹង​ច្បាស់​ ​(​ក្ដី​)​ ​ភ្លេច​ហេតុ​ដែល​ខ្លួន​ដឹង​ច្បាស់​ ​(​ក្ដី​)​ ​ហើយ​ពោល​ពាក្យ​កុហក​ដោយ​ ​ដឹងខ្លួន​ថា​ ​អាត្មា​ដឹង​ច្បាស់​ផង​ ​ឃើញ​ផង​ ​ដោយ​អាការ​ ​៣​ ​យ៉ាង​។​ ​បេ​។​ ​ថា​អាត្មា​ដឹង​ច្បាស់​ផង​ ​ឮផង​។​ ​បេ​។​ ​ថា​អាត្មា​ដឹង​ច្បាស់​ផង​ ​ពាល់ត្រូវ​ផង​
ថយ | ទំព័រទី ២៣៣ | បន្ទាប់