។​ ​បេ​។​ ​ថា​អាត្មា​ដឹង​ច្បាស់​ផង​ ​ឃើញ​ផង​ ​ឮផង​។​ ​បេ​។​ ​ថា​អាត្មា​ដឹង​ ​ច្បាស់​ផង​ ​ឃើញ​ផង​ ​ពាល់ត្រូវ​ផង​។​ ​បេ​។​ ​ភិក្ខុ​ពោល​ពាក្យ​កុហក​ ​ដោយដឹងខ្លួន​ថា​ ​អាត្មា​ដឹង​ច្បាស់​ផង​ ​ឃើញ​ផង​ ​ឮផង​ ​ពាល់ត្រូវ​ផង​ ​ដោយ​អាការ​ ​៣​ ​យ៉ាងគឺ​ ​មុននឹង​ពោល​គិតថា​អញ​នឹង​ពោល​កុហក១កំពុង​ ​ពោល​ដឹង​ថា​អញ​ពោល​កុហក១​ ​ពោល​រួចហើយ​ដឹង​ថា​អញ​ពោល​កុហក​ហើយ​ ​១​។​ ​ភិក្ខុ​មាន​សេចក្ដីសង្ស័យ​ក្នុង​ហេតុ​ដែល​ខ្លួន​ដឹង​ច្បាស់​ ​(​ក្ដី​)​ ​មិន​ជឿ​ហេតុ​ដែល​ខ្លួន​ដឹង​ច្បាស់​ ​(​ក្ដី​)​ ​រលឹក​មិនបាន​នូវ​ហេតុ​ដែល​ខ្លួន​ដឹង​ ​ច្បាស់​(​ក្ដី​)​ ​ភ្លេច​ហេតុ​ដែល​ខ្លួន​ដឹង​ច្បាស់​ ​(​ក្ដី​)​ ​ហើយ​ពោល​ពាក្យ​កុហក​ដោយដឹងខ្លួន​ថា​ ​អាត្មា​ដឹង​ច្បាស់​ផង​ ​ឃើញ​ផង​ ​ឮផង​ ​ពាល់​ ​ត្រូវ​ផង​ ​ដោយ​អាការ​ ​៤យ៉ាង​។​ ​បេ​។​ ​អាការ​ ​៥​ ​យ៉ាង​។​ ​បេ​។​ ​អាការ​ ​៦​ ​យ៉ាង​។​ ​បេ​។​ ​អាការ​ ​៧​ ​យ៉ាង​ ​គឺ​ ​មុននឹង​ពោល​ដឹង​ថា​អញ​ ​នឹង​ពោល​កុហក១​ ​កំពុង​ពោល​ដឹង​ថា​អញ​ពោល​កុហក១​ ​ពោល​រួច​ ​ហើយ​ដឹង​ថា​អញ​ពោល​កុហក​ហើយ១​ ​បិទបាំង​នូវ​ទិដ្ឋិ១​ ​បិទបាំង​នូវ​សេចក្ដី​គាប់​ចិត្ដ១​ ​បិទបាំង​នូវ​សេចក្ដី​ចូល​ចិត្ដ១​ ​បិទបាំង​នូវ​សេចក្ដីពិត​ត្រង់​ ​១​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​
ថយ | ទំព័រទី ២៣៤ | បន្ទាប់