នឹង​សេដ្ឋី​ដាក់​ពីរ​ពាន់​កហាបណៈ​ថា​ ​គោ​របស់ខ្ញុំ​ទាញ​រទេះ​ចំនួន​មួយ​រយ​ ​ដែលគេ​ចងភ្ជាប់​គ្នា​បាន​ ​តែថា​អ្នកឯង​កុំ​ហៅ​ខ្ញុំ​ថា​គោ​គៀច​ទៀត​ ​ព្រោះ​ខ្ញុំ​ ​មិនមែន​ជា​គោ​គៀច​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​ព្រាហ្មណ៍​នោះ​ភ្នាល់​នឹង​សេដ្ឋី​ដាក់​ពីរ​ពាន់​កហាបណៈ​ដោយ​ពាក្យ​ថា​ ​គោ​របស់ខ្ញុំ​អាច​ទាញ​រទេះ​ ​ចំនួន​មួយ​រយ​ដែលគេ​ចងភ្ជាប់​គ្នា​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រាហ្មណ៍​ ​នោះ​ក៏​ចង​រទេះ​ ​ចំនួន​មួយ​រយ​ភ្ជាប់គ្នា​ ​រួច​ទឹម​គោ​នន្ទិ​វិសាល​ហើយ​បាន​ ​និយាយ​ពាក្យ​នេះ​ក្នុង​ពេលនោះ​ថា​ ​ម្នាល​គោ​ដ៏​ចំរើន​ ​ចូរ​អ្នកឯង​ទាញ​ទៅ​ ​ម្នាល​គោ​ដ៏​ចំរើន​ ​ចូរ​អ្នកឯង​អូស​ទៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលនោះ​គោ​នន្ទិ​វិសាល​ក៏​ទាញ​រទេះ​ចំនួន​មួយ​រយ​ដែលគេ​ចងភ្ជាប់​គ្នា​ឱ្យ​វិល​ទៅ​បាន​។​
​[​១៨៤​]​ ​បុគ្គល​ត្រូវ​ពោល​តែ​ពាក្យ​ដែល​ជាទី​គាប់​ចិត្ដ​ម្យ៉ាង​ ​ពាក្យ​ដែល​មិនជា​ទី​គាប់​ចិត្ដ​ ​សូម្បីតែ​ម្ដង​ ​ក៏​មិន​ត្រូវ​ពោល​ឡើយ​ ​(​ព្រាហ្មណ៍​)​ពោល​ពាក្យជា​ទី​គាប់​ចិត្ដ​ ​(​គោ​នន្ទិ​វិសាល​)​ ​ក៏​នាំទៅ​នូវ​ភារៈ​ជា​ទម្ងន់​រួច​ ​ហើយ​ញុំាង​ព្រាហ្មណ៍​នោះ​ឱ្យ​បានទ្រព្យ​ផង​ ​មាន​សេចក្ដី​ពេញ​ចិត្ដ​ព្រោះ​ព្រាហ្មណ៍​នោះ​បានទ្រព្យ​ផង​ ​ព្រោះ​ការងារ​របស់​ខ្លួន​ផង​។​
ថយ | ទំព័រទី ២៣៩ | បន្ទាប់