​[​២៧៩​]​ ​ឧបសម្បន្ន​ភិក្ខុ​ ​ឮ​ពាក្យ​របស់​ឧបសម្បន្ន​ភិក្ខុ​ផងគ្នា​នាំ​ ​ពាក្យ​ញុះញង់​ទៅ​ប្រាប់​ឧបសម្បន្ន​ភិក្ខុ​ឯទៀត​ថា​ ​ភិក្ខុ​ឈ្មោះ​នេះ​និយាយ​ថា​ ​ក្នុង​លោក​នេះ​ជន​ទាំងឡាយ​ពួក​ខ្លះ​ជា​បណ្ឌិត​ ​ជា​អ្នក​ឈ្លាស​ជា​អ្នកប្រាជ្ញ​ ​ជា​ពហុស្សូត​ ​ជា​ធម្មកថិក​ ​ក៏សឹងមាន​ ​ទុគ្គតិ​របស់​លោក​ទាំង​នោះ​គ្មា​ទេ​ ​សុគតិ​តែ​ម្យ៉ាង​ ​នឹង​ប្រាកដ​ដល់​លោក​ទាំងនោះ​ ​ឯ​ភិក្ខុ​នោះ​ ​(​ដែល​ ​ពោល​ពាក្យ​ដូច្នេះ​ ​)​ ​មិនមែន​ពោល​ឱ្យ​អ្នកដទៃ​ទេ​ ​គឺ​ពោល​ចំពោះ​លោក​ជា​ប្រាកដ​ ​(​ភិក្ខុ​អ្នក​ញុះញង់​នោះ​)​ ​ត្រូវ​អាបត្ដិ​ទុ​ក្ក​ដរាល់ៗ​ម៉ាត់​។​
 ​[​២៨០​]​ ​ឧបសម្បន្ន​ភិក្ខុ​ ​ឮ​ពាក្យ​របស់​ឧបសម្បន្ន​ភិក្ខុ​ផង​គ្នា​នំា​ ​ពាក្យ​ញុះញង់​ទៅ​ប្រាប់​ឧបសម្បន្ន​ភិក្ខុ​ឯទៀត​ថា​ ​ភិក្ខុ​ឈ្មោះ​នេះ​និយាយ​ថា​ ​ជន​ពួក​ណា​ ​ពិតជា​ចណ្ឌាល​ ​ជាជាង​ផែង​ ​ជា​អ្នកនេសាទ​ ​ជាជាង​រថ​ ​ជា​អ្នក​ចោល​សម្រាម​ ​ឯ​ភិក្ខុ​នោះ​ ​(​ដែល​ពោល​ពាក្យ​ដូច្នេះ​)​ ​មិនមែន​ពោល​ឱ្យ​អ្នកដទៃ​ទេ​ ​គឺ​ពោល​ចំពោះ​លោក​ជា​ប្រាកដ​ ​(​ភិក្ខុ​អ្នក​ញុះញង់​នោះ​)​ ​ត្រូវ​អាបត្ដិ​ទុ​ក្ក​ដរាល់ៗ​ ​ម៉ាត់​។​ ​បេ​។​ ​ឧបសម្បន្ន​ភិក្ខុ​ ​ឮ​ពាក្យ​របស់​ឧបសម្បន្ន​ភិក្ខុ​ផងគ្នា​ ​ហើយ​នាំពាក្យ​ញុះញង់​ទៅ​ ​ប្រាប់​ឧបសម្បន្ន​ភិក្ខុ​ឯទៀត​ថា​ ​ភិក្ខុ​ឈ្មោះ​នេះ​និយាយ​ថា​ ​ជន​ពួក​ណា​ ​ពិតជា​បណ្ឌិត​ ​ជា​អ្នក​ឈ្លាស​ ​ជា​អ្នកប្រាជ្ញ​ ​ជា​ពហុស្សូត​ ​ជា​ធម្មកថិក​ ​ទុគ្គតិ​របស់​ជន​ទាំងនោះ​គ្មាន​ទេ
ថយ | ទំព័រទី ២៨២ | បន្ទាប់