សុគតិ​តែ​ម្យ៉ាង​នឹង​ប្រាកដ​ដល់​ជន​ទាំងនោះ​ ​ឯ​ភិក្ខុ​នោះ​ ​(​ដែល​ពោល​ពាក្យ​ដូច្នេះ​ ​)​ ​មិនមែន​ពោល​ឱ្យ​អ្នកដទៃ​ទេ​ ​គឺ​ពោល​ចំពោះ​លោក​ជា​ប្រាកដ​ ​(​ភិក្ខុ​អ្នក​ញុះញង់​នោះ​)​ ​ត្រូវ​អាបត្ដិ​ទុ​ក្ក​ដរាល់ៗ​ម៉ាត់​។​
 ​[​២៨១​]​ ​ឧបសម្បន្ន​ភិក្ខុ​ ​ឮ​ពាក្យ​របស់​ឧបសម្បន្ន​ភិក្ខុ​ផងគ្នា​នាំពាក្យ​ញុះញង់​ទៅ​ប្រាប់​ឧបសម្បន្ន​ភិក្ខុ​ឯទៀត​ថា​ ​ភិក្ខុ​ឈ្មោះ​នេះ​និយាយ​ថា​ ​យើង​ទាំងឡាយ​ ​មិនមែន​ជា​ចណ្ឌាល​ ​មិនមែន​ជាជាង​ផែង​ ​មិនមែន​ជា​អ្នកនេសាទ​ ​មិនមែន​ជាជាង​រថ​ ​មិនមែន​ជា​អ្នក​ចោល​សម្រាម​ ​ឯ​ភិក្ខុ​នោះ​ ​(​ដែល​ពោល​ពាក្យ​ដូច្នេះ​)​ ​មិនមែន​ពោល​ឱ្យ​អ្នកដទៃ​ទេ​ ​គឺ​ពោល​សំដៅ​លោក​ជា​ប្រាកដ​(​ភិក្ខុ​អ្នក​ញុះញង់​នោះ​)​ត្រូវ​អាបត្ដិ​ទុ​ក្ក​ដរាល់ៗ​ ​ម៉ាត់​។​ ​បេ​។​ ​ឧបសម្បន្ន​ភិក្ខុ​ ​ឮ​ពាក្យ​របស់​ឧបសម្បន្ន​ភិក្ខុ​ផងគ្នា​ហើយ​នាំពាក្យ​ញុះញង់​ ​ទៅ​ប្រាប់​ឧបសម្បន្ន​ភិក្ខុ​ឯទៀត​ថា​ ​ភិក្ខុ​ឈ្មោះ​នេះ​និយាយ​ថា​ ​យើង​ទាំង​ ​ឡាយ​មិនមែន​ជា​បណ្ឌិត​ ​មិនមែន​ជា​អ្នក​ឈ្លាស​ ​មិនមែន​ជា​អ្នកប្រាជ្ញ​ ​មិនមែន​ជា​ពហុស្សូត​ ​មិនមែន​ជា​ធម្មកថិក​ ​ទុគ្គតិ​របស់​ពួក​យើង​គ្មាន​ទេ​ ​សុគតិ​តែ​ម្យ៉ាង​នឹង​ប្រាកដ​ដល់​ពួក​យើង​ ​ឯ​ភិក្ខុ​នោះ​ ​(​ដែល​ពោល​ពាក្យ​ដូច្នេះ​)​ ​មិនមែន​ពោល​ឱ្យ​អ្នកដទៃ​ទេ​ ​គឺ​ពោល​សំដៅ​លោក​ជា​ប្រាកដ​ ​(​ភិក្ខុ​អ្នក​ញុះញង់​នោះ​)​ ​ត្រូវ​អាបត្ដិ​ទុ​ក្ក​ដរាល់ៗ​ ​ម៉ាត់​។​
ថយ | ទំព័រទី ២៨៣ | បន្ទាប់