ព្រះអង្គ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​ពួក​ភិក្ខុ​ទៅ​សឹង​ជាមួយ​ ​នឹង​អនុបសម្បន្ន​ ​(​រឿង​នេះ​)​ពិត​ឬ​។​ ​ភិក្ខុ​ទាំងនោះ​ក្រាបទូល​ថា​ ​បពិត្រ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ការនោះ​ពិតមែន​។​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​តិះដៀល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មោឃបុរស​ទាំងនោះ​មិនទំនង​ដេក​ជាមួយនឹង​អនុបសម្បន្ន​សោះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កម្ម​នេះ​មិន​នាំ​ឱ្យ​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​ ​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​ ​ដេក​ជាមួយនឹង​អនុបសម្បន្ន​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​សិក្ខាបទ​នេះ​ព្រះ​ ​ដ៏​មាន​ព្រះ​ភាគ​បាន​ទ្រង់​បញ្ញ​ត្ដ​ដល់​ភិក្ខុ​ទាំងឡាយ​យ៉ាងនេះ​ឯង​។​
 ​[​២៩០​]​ ​គ្រានោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​កាល​គង់នៅ​ក្រុង​អា​ឡ​វី​ ​គួរ​ដល់​ពុទ្ធ​អធ្យាស្រ័យ​ហើយ​ទ្រង់​ពុទ្ធដំណើរ​ទៅកាន់​ចារិក​នា​ក្រុង​កោ​សម្ពី​ ​ទ្រង់​យាង​ដោយលំដាប់​ទៅ​ក៏បាន​ដល់​ក្រុង​កោ​សម្ពី​នោះ​ឯង​។​ ​បានឮ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​សម្រេច​ឥរិយាបថ​នៅ​ពទរិ​កា​រាម​ជិត​ ​ក្រុង​កោ​សម្ពី​នោះ​។​ ​ភិក្ខុ​ទាំងឡាយ​បាន​ពោល​ពាក្យ​នេះ​នឹង​រាហុល​
ថយ | ទំព័រទី ២៩០ | បន្ទាប់