ដ៏​មាន​អាយុ​ថា​ ​ម្នាល​រាហុល​ដ៏​មាន​អាយុ​ ​សិក្ខាបទ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​បញ្ញ​ត្ដ​ដូច្នេះ​ថា​ ​ភិក្ខុ​មិន​ត្រូវ​ដេក​ជាមួយនឹង​អនុបសម្បន្ន​ទេ​ ​ម្នាល​រាហុល​ ​(​សាមណេរ​)​ ​ដ៏​មាន​អាយុ​ ​អ្នក​ចូរ​ដឹង​នូវ​ទី​សឹង​ចុះ​។​ ​គ្រានោះ​ ​រាហុល​ដ៏​មាន​អាយុ​រក​ទី​សឹង​មិនបាន​ ​ក៏​ទៅ​សឹង​ក្នុង​វច្ចកុដិ​(​បង្គន់​)​។​ ​ខណៈនោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​តើន​អំពី​យប់​ក្នុង​វេលា​ ​បច្ចូសសម័យ​នៃ​រាត្រី​ ​ហើយ​យាង​ចូល​ទៅ​ទីវ​ច្ច​កុដិ​ ​លុះ​យាង​ចូល​ទៅដល់​ហើយ​ ​ទ្រង់​ឱ្យ​នូវ​ព្រះសូរសៀង​ ​(​គឺ​គ្រហែម​តាម​ទំនៀម​វច្ច​កុដិ​វត្ដ​)​។​ ​ឯ​រាហុល​ដ៏​មាន​អាយុ​ក៏​គ្រហែម​ត​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ ​សួរ​ថា​ ​នរណា​នៅក្នុង​វច្ច​កុដី​នេះ​។​ ​រាហុល​ក៏​ក្រាបទូល​ថា​ ​បពិត្រ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ខ្ញុំ​ព្រះអង្គ​ឈ្មោះ​រាហុល​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​សួរ​ថា​ ​ម្នាល​រាហុល​ ​ហេតុអ្វីបានជា​អ្នក​មក​ដេក​ ​ក្នុង​វច្ចកុដិ​នេះ​។​ ​គ្រានោះ​ ​រាហុល​ដ៏​មាន​អាយុ​ក៏​ក្រាបទូល​រឿង​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រោះ​រឿង​នេះ​ ​ដំណើរ​នេះ​ ​ព្រះ​ដ៏​មាន​ ​ព្រះ​ភាគ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ហើយ​សំដែង​ ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​ដើម្បី​ឱ្យ​អ្នក​ទាំងឡាយ​
ថយ | ទំព័រទី ២៩១ | បន្ទាប់