សិក្ខាបទ​ទី​ ​៨​


 ​[​៣០៤​]​ ​សម័យ​នោះ​ ​ព្រះ​ភ​គ​វន្ដ​សម្ពុទ្ធ​ជា​ម្ចាស់​កាល​គង់នៅ​កូ​ដា​ ​គារ​សាលា​ ​ព្រៃ​មហា​វន​ ​ទៀប​ក្រុង​វេសាលី​។​ ​គ្រានោះ​ឯង​មាន​ភិក្ខុ​ ​ច្រើន​រូប​ជា​មិត្រ​បាន​ជួបប្រទះ​គ្នា​ថ្មី​ ​និង​មិត្រ​ស្និទ្ធស្នាល​មាំមួន​ ​បាន​នៅចាំ​វស្សា​ប្រប​ឆ្នេរ​ស្ទឹង​វគ្គុ​មុ​ទា​។​ ​វេលា​នោះ​ឯង​ ​ដែន​វជ្ជី​កើត​ទុរ្ភិក្ស​(​អត់បាយ​)​ ​មនុស្ស​ទាំងឡាយ​ ​ចិញ្ចឹមជីវិត​បាន​ដោយ​កម្រ​ក្រៃពេក​ ​ក៏​ដល់​នូវ​សេចក្ដី​ ​ស្លាប់​មាន​ឆ្អឹង​ស​ ​(​ដេរដាស​លើ​ផែនដី​)​ ​នឹង​ទិញដូរ​ស្រូវ​អង្ករ​ ​លុះតែ​មាន​ ​ស្លាក​កាន់​ជា​សំគាល់​ ​ទើប​ទិញដូរ​បាន​ ​មនុស្ស​ទាំងអស់​ក្នុង​ដែន​នោះ​ ​មិន​ងាយ​នឹង​ចិញ្ចឹមជីវិត​ដោយ​ការ​ព្យាយាម​ស្វែងរក​អាហារ​។​ ​ខណៈនោះ​ ​ភិក្ខុ​ទាំងនោះ​គិត​គ្នា​ដូច្នេះ​ថា​ ​ឥឡូវនេះ​ ​ដែន​វជ្ជី​កើត​ទុរ្ភិក្ស​ ​(​អត់បាយ​)​ ​មនុស្ស​ទាំងឡាយ​ ​ចិញ្ចឹមជីវិត​បាន​ដោយ​កម្រ​ក្រៃពេក​ ​ក៏​ដល់​នូវ​សេចក្ដី​ ​ស្លាប់​មាន​ឆ្អឹង​ស​ ​(​ដេរដាស​លើ​ផែនដី​)​ ​នឹង​ទិញដូរ​ស្រូវ​អង្ករ​លុះតែ​មាន​ ​ស្លាក​កាន់​ជា​សំគាល់​ ​ទើប​ទិញដូរ​បាន​ ​មនុស្ស​ទាំងអស់​ក្នុង​ដែន​នោះ​ ​មិន​ងាយ​នឹង​ចិញ្ចឹមជីវិត​ដោយ​ការ​ព្យាយាម​ស្វែងរក​អាហារ​ឡើយ​ ​តើ​យើង​នឹង​គិត​ធ្វើ​ឧបាយ​ដូចម្ដេច​ហ្ន៎​ ​ឱ្យ​បាន​សាមគ្គី​ស្មោះសរ​ ​កុំឱ្យ​មាន​វិវាទ​ទាស់ទែងគ្នា​ ​នៅចាំ​វស្សា​ឱ្យ​បាន​ស្រួល​ផង​ ​កុំឱ្យ​លំបាក​
ថយ | ទំព័រទី ៣១១ | បន្ទាប់