ដោយ​អាហារ​បិណ្ឌបាត​ផង​។​ ​ភិក្ខុ​ពួក​ខ្លះ​ឆ្លើយ​ថា​ ​អាវុសោ​ ​បើ​ដូច្នោះ​ ​យើង​ត្រូវ​ទទួលរ៉ាប់រង​ការងារ​របស់​គ្រហស្ថ​ចុះ​ ​កាលបើ​យើង​ធ្វើ​យ៉ាងនេះ​ហើយ​ ​គ្រហស្ថ​ទាំងនោះ​ ​គង់​នឹង​នឹកនា​ឱ្យ​អាហារ​ដល់​យើង​ ​មិនខាន​ ​កាលបើ​បាន​អាហារ​យ៉ាងនេះ​ហើយ​ ​យើង​ក៏បាន​សាមគ្គី​ស្មោះសរ​ ​មិន​វិវាទ​ទាស់ទែងគ្នា​ ​នៅចាំ​វស្សា​ក៏​ស្រួល​ផង​ ​ហើយ​មិន​លំបាក​ដោយ​អាហារ​បិណ្ឌបាត​ផង​។​ ​ភិក្ខុ​ពួក​ខ្លះ​ឆ្លើយ​ថា​ ​អាវុសោ​ ​កុំឡើយ​ ​ប្រយោជន៍អ្វី​ ​នឹង​ទទួលរ៉ាប់រង​ការងារ​របស់​គ្រហស្ថ​នោះ​ ​អាវុសោ​ ​ណ្ហើយចុះ​ ​យើង​ត្រូវ​ធ្វើជា​អ្នកបម្រើ​ ​នាំ​ដំណឹង​ដល់​ពួក​គ្រហស្ថ​វិញ​ ​កាលបើ​យើង​ធ្វើ​យ៉ាងនេះ​ហើយ​ ​គ្រហស្ថ​ទាំងនោះ​គង់​នឹង​នឹកនា​ឱ្យ​អាហារ​បិណ្ឌបាត​ដល់​យើង​មិនខាន​ ​កាលបើ​បាន​អាហារ​ ​យ៉ាងនេះ​ហើយ​ ​យើង​នឹង​ព្រមព្រៀង​ស្មោះសរ​ ​មិន​វិវាទ​ទាស់ទែងគ្នា​នៅ​ចំា​វស្សា​ក៏​ស្រួល​ផង​ ​ហើយ​មិន​លំបាក​ ​ដោយ​អាហារ​បិណ្ឌបាត​ផង​។​ ​ភិក្ខុ​ពួក​ខ្លះ​ឆ្លើយ​ថា​ ​អាវុសោ​ ​កុំឡើយ​ ​ប្រយោជន៍អ្វី​នឹង​ទទួលរ៉ាប់រង​ការងារ​របស់​គ្រហស្ថ​ ​ប្រយោជន៍អ្វី​នឹង​ធ្វើជា​អ្នកបម្រើ​ ​នាំ​ ​ដំណឹង​ដល់​ពួក​គ្រហស្ថ​ ​អាវុសោ​ ​ណ្ហើយចុះ​ ​យើង​នឹង​ពោល​សរសើរ​នូវ​ឧត្ដរិមនុស្ស​ធម៌​របស់​គ្នានឹងគ្នា​ដល់​ពួក​គ្រហស្ថ​វិញ​ថា​ ​ភិក្ខុ​ឯណោះ​ ​បាន​ឈាន​ទី​ ​១​ ​ភិក្ខុ​ឯណោះ​បាន​ឈាន​ទី​ ​២​ ​ភិក្ខុ​ឯណោះ​បាន​ឈាន​ទី​ ​៣​ ​
ថយ | ទំព័រទី ៣១២ | បន្ទាប់