ភិក្ខុ​ឯណោះ​បាន​ឈាន​ទី​ ​៤​ ​ភិក្ខុ​ឯណោះ​ជា​សោតាបន្ន​ ​ភិក្ខុ​ឯណោះ​ជាស​ក​ទា​គាមី​ ​ភិក្ខុ​ឯណោះ​ជា​អនាគាមី​ ​ភិក្ខុ​ឯណោះ​ជា​ព្រះ​អរហន្ដ​ ​ភិក្ខុ​ឯណោះ​បាន​វិជ្ជា​ ​៣​ ​ភិក្ខុ​ឯណោះ​បាន​អភិញ្ញា៦​ ​កាលបើ​យើង​ពោល​យ៉ាងនេះ​ហើយ​ ​គ្រហស្ថ​ទាំងនេះ​គង់​នឹង​នឹកនា​ឱ្យ​អាហារ​បិណ្ឌបាត​ដល់​យើង​មិនខាន​ ​បើ​បាន​អាហារ​យ៉ាងនេះ​ហើយ​ ​យើង​ក៏​នឹង​មាន​សេចក្ដី​សាមគ្គី​ ​ស្មោះសរ​ ​មិន​វិវាទ​ទាស់ទែងគ្នា​ទេ​ ​នៅ​ចំា​វស្សា​ក៏​ស្រួល​ហើយ​មិន​លំបាក​ដោយ​បិណ្ឌបាត​ផង​។​ ​ភិក្ខុ​ទាំងនោះ​ក៏​យល់ព្រម​ថា​ ​អាវុសោ​ ​ពួក​យើង​ពោល​សរសើរគុណ​ឧត្ដរិមនុស្ស​ធម៌​ណា​របស់​គ្នាយើង​ ​ទៅវិញ​ទៅ​ ​មក​ ​ដល់​ពួក​គ្រហស្ថ​ ​ការ​ពោល​សរសើរគុណ​ឧត្ដរិមនុស្ស​ធម៌​នេះ​ស្រួល​ ​ហើយ​។​ ​លំដាប់នោះ​ ​ភិក្ខុ​ទាំងនោះ​ក៏បាន​ពោល​សរសើរគុណ​ឧត្ដរិមនុស្ស​ធម៌​ទៅវិញទៅមក​ដល់​ពួក​គ្រហស្ថ​ថា​ ​ភិក្ខុ​ឯណោះ​បាន​ឈាន​ទី​ ​១​។​ ​បេ​។​ ​ភិក្ខុ​ឯណោះ​បាន​អភិញ្ញា​ ​៦​។​ ​គ្រានោះ​ ​មនុស្ស​ទាំងឡាយ​នោះ​ក៏​និយាយ​គ្នា​ថា​ ​អើហ្ន៎​យើង​រាល់គ្នា​បាន​ភិក្ខុ​បែបនេះ​មក​នៅចាំ​វស្សា​ ​ហៅ​ពេញ​ ​ជា​លាភ​របស់​យើង​ ​ឈ្មោះថា​យើង​បានបុណ្យ​ដោយ​ងាយ​ណាស់​ហ្ន៎​ ​តាំង​ ​ពីដើម​មកដល់​ឥឡូវនេះ​ ​យើង​រាល់គ្នា​មិនដែល​បាន​ពួក​ភិក្ខុ​មាន​សីល​មានធម៌​ជាកុសល​ដូច​បែបនេះ​មក​នៅចាំ​វស្សា​សោះ​ឡើយ​។​ ​មនុស្ស​ទាំងនោះ​
ថយ | ទំព័រទី ៣១៣ | បន្ទាប់