អ​និ​មិត្ដ​វិមោក្ខ​ ​អប្ប​ណិ​ហិត​វិមោក្ខ​។​ ​បទ​ថា​ ​សមាធិ​ ​គឺ​សំដៅយក​សុញ្ញ​ត​សមាធិ​ ​អ​និ​មិត្ដ​សមាធិ​ ​អប្ប​ណិ​ហិត​សមាធិ​។​ ​បទ​ថា​ ​សមា​បត្ដិ​ ​គឺ​សំដៅយក​ ​សុញ្ញ​ត​សមា​បត្ដិ​ ​អ​និ​មិត្ដ​សមា​បត្ដិ​ ​អប្ប​ណិ​ហិត​សមា​បត្ដិ​។​ ​បទ​ថា​ ​ញាណ​ ​គឺ​សំដៅយក​វិជ្ជា៣​។​ ​បទ​ថា​ ​មគ្គ​ភាវនា​ ​គឺ​សំដៅយក​ ​សតិបដ្ឋាន​ ​៤​ ​សម្ម​ប្ប​ធាន៤​ ​ឥទ្ធិបាទ៤​ ​ឥន្ទ្រិយ៥​ ​ពល​ ​៥​ ​ពោជ្ឈង្គ​ ​៧​ ​មគ្គ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​។​ ​បទ​ថា​ ​ផល​សច្ឆិកិរិយា​ ​គឺ​កិរិយា​ធ្វើ​ឱ្យ​ជាក់ច្បាស់​នូវ​សោតាបត្ដិផល​ ​កិរិយា​ធ្វើ​ឱ្យ​ជាក់ច្បាស់​នូវ​សកទាគាមិផល​ ​កិរិយា​ធ្វើ​ឱ្យ​ជាក់ច្បាស់​នូវ​អនាគាមិផល​ ​កិរិយា​ធ្វើ​ឱ្យ​ជាក់ច្បាស់​នូវ​អ​រហ​ត្ដ​ផល​។​ ​បទ​ថា​ ​កិលេស​ប្ប​ហាន​ ​គឺ​កិរិយា​លះ​រាគៈ​ ​លះ​ទោសៈ​ ​លះ​មោហៈ​។​ ​បទ​ថា​ ​ចិត្ដ​វិ​នី​វរ​ណៈ​ ​គឺ​ចិត្ដ​ដែល​ប្រាសចាក​រាគៈ​ ​ចិត្ដ​ដែល​ប្រាសចាក​ទោសៈ​ ​ចិត្ដ​ដែល​ប្រាសចាក​មោហៈ​។​ ​សុញ្ញាគារ​អភិរតិ​ ​គឺ​សេចក្ដីត្រេកអរ​ក្នុង​ផ្ទះ​ដ៏​ស្ងាត់​ដោយ​បឋមជ្ឈាន​ ​សេចក្ដីត្រេកអរ​ក្នុង​ផ្ទះ​ដ៏​ស្ងាត់​ដោយ​ទុតិយជ្ឈាន​ ​សេចក្ដី​ ​ត្រេកអរ​ក្នុង​ផ្ទះ​ដ៏​ស្ងាត់​ដោយ​តតិយជ្ឈាន​ ​សេចក្ដីត្រេកអរ​ក្នុង​ផ្ទះ​ដ៏​ស្ងាត់​ដោយ​ចតុត្ថជ្ឈាន​។
ថយ | ទំព័រទី ៣១៨ | បន្ទាប់