[​៣០៩​]​ ​ពាក្យ​ថា​ ​ប្រាប់​ ​គឺ​ភិក្ខុ​និយាយប្រាប់​ដល់​អនុបសម្បន្ន​ ​ថា​ ​អាត្មា​បាន​ចូល​បឋមជ្ឈាន​រួចហើយ​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​ពាក្យ​ថា​ ​ប្រាប់​ ​គឺ​ភិក្ខុ​និយាយប្រាប់​ដល់​អនុបសម្បន្ន​ថា​ ​អាត្មា​កំពុង​ចូល​បឋមជ្ឈាន​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​ពាក្យ​ថា​ ​ប្រាប់​ ​គឺ​ភិក្ខុ​និយាយប្រាប់​ដល់​អនុបសម្បន្ន​ថា​ ​អាត្មា​ជា​អ្នក​ចូល​បឋមជ្ឈាន​ហើយ​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​ពាក្យ​ថា​ ​ប្រាប់​ ​គឺ​ភិក្ខុ​និយាយប្រាប់​ដល់​អនុបសម្បន្ន​ថា​ ​អាត្មា​ជា​អ្នក​ ​បាន​បឋមជ្ឈាន​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​ពាក្យ​ថា​ ​ប្រាប់​ ​គឺ​ភិក្ខុ​និយាយប្រាប់​ដល់​អនុបសម្បន្ន​ថា​ ​អាត្មា​ជា​អ្នក​ស្ទាត់​ក្នុង​បឋមជ្ឈាន​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​ពាក្យ​ថា​ ​ប្រាប់​ ​គឺ​ភិក្ខុ​និយាយប្រាប់​ដល់​ ​អនុបសម្បន្ន​ថា​ ​បឋមជ្ឈាន​អាត្មា​បាន​ធ្វើ​ឱ្យ​ច្បាស់លាស់​ហើយ​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​
 [​៣១០​]​ ​ពាក្យ​ថា​ ​ប្រាប់​ ​គឺ​ភិក្ខុ​និយាយប្រាប់​ដល់​អនុបសម្បន្ន​ថា​ ​អាត្មា​បាន​ចូល​ហើយ​ ​កំពុង​ចូល​ ​ជា​អ្នក​ចូល​ ​ទុតិយជ្ឈាន​ ​តតិយជ្ឈាន​ ​ចតុត្ថជ្ឈាន​ ​អាត្មា​ជា​អ្នក​បាន​នូវ​ចតុត្ថជ្ឈាន​ ​អាត្មា​ជា​អ្នក​ស្ទាត់​ក្នុង​ចតុត្ថជ្ឈាន​ ​ចតុត្ថជ្ឈាន​អាត្មា​បាន​ធ្វើ​ឱ្យ​ច្បាស់លាស់​ហើយ​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​ ​។
ថយ | ទំព័រទី ៣១៩ | បន្ទាប់