​[​៣១១​]​ ​ពាក្យ​ថា​ ​ប្រាប់​ ​គឺ​ភិក្ខុ​និយាយប្រាប់​ដល់​អនុបសម្បន្ន​ថា​ ​អាត្មា​បាន​ដល់​ ​កំពុង​ដល់​ជា​អ្នក​ដល់​ ​នូវ​សុញ្ញ​ត​វិមោក្ខ​ ​អ​និ​មិត្ដ​វិមោក្ខ​ ​អប្ប​ណិ​ហិត​វិមោក្ខ​ ​សុញ្ញ​ត​សមាធិ​ ​អ​និ​មិត្ដ​សមាធិ​ ​អប្ប​ណិ​ហិត​សមាធិ​ ​អាត្មា​ជា​អ្នក​បាន​នូវ​អប្ប​ណិ​ហិត​សមាធិ​ ​អាត្មា​ជា​អ្នក​ស្ទាត់​ក្នុង​អប្ប​ណិ​ហិត​សមាធិ​ ​អប្ប​ណិ​ហិត​សមាធិ​ ​អាត្មា​បាន​ធ្វើ​ឱ្យ​ច្បាស់លាស់​ហើយ​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​
 ​[​៣១២​]​ ​ពាក្យ​ថា​ ​ប្រាប់​ ​គឺ​ភិក្ខុ​និយាយប្រាប់​ដល់​អនុបសម្បន្ន​ថា​ ​អាត្មា​បាន​ចូល​ ​កំពុង​ចូល​ ​ជា​អ្នក​ចូល​ ​នូវ​សុញ្ញ​ត​សមា​បត្ដិ​ ​អ​និ​មិត្ដ​សមា​បត្ដិ​ ​អប្ប​ណិ​ហិត​សមា​បត្ដិ​ ​អាត្មា​ជា​អ្នក​បាន​នូវ​អប្ប​ណិ​ហិត​សមា​បត្ដិ​ ​អាត្មា​ជា​អ្នក​ស្ទាត់​ក្នុង​អប្ប​ណិ​ហិត​សមា​បត្ដិ​ ​អប្ប​ណិ​ហិត​សមា​បត្ដិ​អាត្មា​បាន​ធ្វើ​ឱ្យ​ច្បាស់លាស់​ហើយ​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​
 ​[​៣១៣​]​ ​ពាក្យ​ថា​ ​ប្រាប់​ ​គឺ​ភិក្ខុ​និយាយប្រាប់​ដល់​អនុបសម្បន្ន​ថា​ ​អាត្មា​បាន​ដល់​ ​កំពុង​ដល់​ ​ជា​អ្នក​ដល់​នូវ​ត្រៃវិជ្ជា​ ​អាត្មា​ជា​អ្នក​បាន​នូវ​ត្រៃវិជ្ជា​ ​អាត្មា​ជា​អ្នក​ស្ទាត់​ក្នុង​ត្រៃវិជ្ជា​ ​ត្រៃវិជ្ជា​ ​អាត្មា​បាន​ធ្វើ​ឱ្យ​ច្បាស់លាស់​ហើយ​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​
 [​៣១៤​]​ ​ពាក្យ​ថា​ ​ប្រាប់​ ​គឺ​ភិក្ខុ​និយាយប្រាប់​ដល់​អនុបសម្បន្ន​ថា​ ​អាត្មា​បាន​ដល់​ ​កំពុង​ដល់​ ​ជា​អ្នក​ដល់​ ​នូវ​សតិបដ្ឋាន៤​ ​សម្ម​ប្ប​ធាន៤​ ​
ថយ | ទំព័រទី ៣២០ | បន្ទាប់