[​៣៣៩​]​ ​ពាក្យ​ថា​ ​ប្រាប់​ ​គឺ​ភិក្ខុ​និយាយប្រាប់​ចំពោះ​អនុបសម្បន្ន​ថា​ ​វិហារ​របស់​អ្នក​ ​ភិក្ខុ​ណា​បាន​នៅ​គ្រប់គ្រង​ហើយ​ ​ចីវរ​របស់​អ្នក​ភិក្ខុ​ណា​ ​បាន​ប្រើប្រាស់​ហើយ​ ​បិណ្ឌបាត​របស់​អ្នក​ភិក្ខុ​ណា​ ​បាន​បរិភោគ​ហើយ​ ​សេនាសនៈ​របស់​អ្នក​ភិក្ខុ​ណា​ ​បាន​ប្រើប្រាស់​ហើយ​ ​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​របស់​អ្នក​ភិក្ខុ​ណា​ ​បាន​បរិភោគ​ហើយ​ ​ភិក្ខុ​នោះ​បាន​ចូល​ហើយ​ ​កំពុង​ ​ចូល​ ​ជា​អ្នក​ចូល​ ​ចតុត្ថជ្ឈាន​ក្នុង​ផ្ទះ​ដ៏​ស្ងាត់​ ​ភិក្ខុ​នោះ​ជា​អ្នក​បាន​នូវ​ចតុត្ថជ្ឈាន​ ​ភិក្ខុ​នោះ​ជា​អ្នក​ស្ទាត់​ក្នុង​ចតុត្ថជ្ឈាន​ក្នុង​ផ្ទះ​ដ៏​ស្ងាត់​ ​ចតុត្ថជ្ឈាន​ក្នុង​ផ្ទះ​ដ៏​ស្ងាត់​ ​ភិក្ខុ​នោះ​បាន​ធ្វើ​ឱ្យ​ច្បាស់លាស់​ហើយ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​
 [​៣៤០​]​ ​ពាក្យ​ថា​ ​ប្រាប់​ ​គឺ​ភិក្ខុ​និយាយប្រាប់​ចំពោះ​អនុបសម្បន្ន​ថា​ ​អ្នកឯង​បានឱ្យ​វិហារ​ ​អ្នកឯង​បានឱ្យ​ចីវរ​ ​អ្នកឯង​បានឱ្យ​បិណ្ឌបាត​ ​អ្នកឯង​បានឱ្យ​សេនាសនៈ​ ​អ្នកឯង​បានឱ្យ​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ ​ព្រោះ​អាស្រ័យ​នូវ​ភិក្ខុ​ណា​ ​ភិក្ខុ​នោះ​បាន​ចូល​ហើយ​នូវ​ចតុត្ថជ្ឈាន​ក្នុង​ផ្ទះ​ដ៏​ស្ងាត់​។​បេ​។​ ​ចតុត្ថជ្ឈាន​ក្នុង​ផ្ទះ​ដ៏​ស្ងាត់​ ​ភិក្ខុ​នោះ​បាន​ធ្វើ​ឱ្យ​ច្បាស់លាស់​ហើយ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​
 [​៣៤១​]​ ​អាបត្ដិ​មិន​មានដល់​ភិក្ខុ​ដែល​ប្រាប់​ឧត្ដរិមនុស្ស​ធម៌​ដែល​ខ្លួន​បាន​ពិតប្រាកដ​ ​ដល់​ឧបសម្បន្ន​បុគ្គល១​ ​ដល់​ភិក្ខុ​ដើម​បញ្ញ​ត្ដិ១​។​

​សិក្ខាបទ​ទី​ ​៨​ ​ចប់​។​

ថយ | ទំព័រទី ៣៣៥ | បន្ទាប់