សិក្ខាបទ​ទី​ ​៩​


 [​៣៤២​]​ ​សម័យ​នោះ​ ​ព្រះ​ភ​គ​វន្ដ​សម្ពុទ្ធ​ ​កាល​គង់​នៅ​វត្ដ​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ឧប​នន្ទ​សក្យ​បុត្រ​ដ៏​មាន​អាយុ​បាន​ឈ្លោះ​នឹង​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​(​គឺ​ភិក្ខុ​មាន​ពួក៦​)​។​ ​ឧប​នន្ទ​នោះ​ ​ត្រូវ​អា​បត្ដិសញ្ចេ​ត​និ​កៈ​ ​(​សង្ឃាទិសេស​)​ ​គឺ​ធ្វើ​ទឹក​សុក្ក​ឱ្យ​ ​ឃ្លាត​ចេញ​ ​ហើយ​បាន​សូម​បរិវាស​អំពី​ជំនុំ​សង្ឃ​ ​ដើម្បី​អាបត្ដិ​នោះ​។​ ​ជំនុំ​ ​សង្ឃ​ក៏បាន​ឱ្យ​បរិវាស​ដល់​ឧប​នន្ទ​នោះ​ ​ដើម្បី​អាបត្ដិ​នោះ​។​ ​វេលា​នោះ​ឯង​ ​ក្រុង​សាវត្ថី​មាន​ជន​មួយ​ពួក​ ​(​គេ​បាន​ចាត់ចែង​)​ ​ភ​ត្ដ​ថ្វាយ​សង្ឃ​។​ ​ឯ​ឧប​នន្ទ​នោះ​ ​កំពុង​នៅក្នុង​បរិវាស​បាន​អង្គុយ​ចុង​អាសនៈ​ក្នុង​រោង​ភ​ត្ដ​។​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​ក៏បាន​និយាយប្រាប់​ឧបាសក​ទាំងនោះ​ថា​ ​អាវុសោ​ ​ឧប​នន្ទ​សក្យ​បុត្រ​ដ៏​មាន​អាយុ​នេះ​ ​ជាទី​សរសើរ​ ​ជា​ជីតុន​របស់​អ្នក​ទាំងឡាយ​ ​តែង​ឆាន់​ភោជន​ដែលគេ​ឱ្យ​ ​ដោយ​សទ្ធា​ ​ដោយដៃ​ណា​ ​យកដៃ​នោះ​ ​ឯង​ព្យាយាម​ធ្វើ​ឱ្យ​ទឹកអសុចិ​ហូរចេញ​ ​ឧប​នន្ទ​នោះ​ ​ត្រូវ​អា​បត្ដិសញ្ចេ​ត​និ​កៈ​
ថយ | ទំព័រទី ៣៣៦ | បន្ទាប់