មាន​ដីស្អិត​ច្រើន​ ​ឬ​ជា​ផែនដី​គេ​មិនដែល​ដុត​ ​តថាគត​ហៅថា​ ​ជាត​បឋវី​។​ ​ម្យ៉ាងទៀត​ ​គំនរ​អាចម៍ដី​ណា​ក្ដី​ ​គំនរ​ដីស្អិត​ណា​ក្ដី​ ​ដែល​មាន​ភ្លៀង​ធ្លាក់​ត្រូវ​ជាង៤ខែ​ ​គំនរ​នេះឯង​ ​តថាគត​ហៅថា​ ​ជាត​បឋវី​ដែរ​។​ ​ដែល​ហៅថា​ ​អជាត​បឋវី​ ​(​នោះ​)​ ​គឺ​ផែនដី​ដែល​មាន​ថ្ម​សុទ្ធ​ ​មាន​ក្រួស​សុទ្ធ​ ​មាន​បំណែក​អម្បែង​សុទ្ធ​ ​មាន​ក្រួសរវាន​សុទ្ធ​ ​មាន​ខ្សាច់​សុទ្ធ​ ​មាន​អាចម៍ដី​តិច​ ​មាន​ដីស្អិត​តិច​ ​មាន​ថ្ម​ច្រើន​ ​មាន​ក្រួស​ច្រើន​ ​មាន​បំណែក​អម្បែង​ច្រើន​ ​មាន​ក្រួសរវាន​ច្រើន​ ​មាន​ខ្សាច់​ច្រើន​ ​ជា​ផែនដី​ដែលគេ​ដុត​ហើយ​ ​តថាគត​ក៏​ហៅថា​ ​អជាត​បឋវី​។​ ​ម្យ៉ាងទៀត​គំនរ​អាចម៍ដី​ណា​ក្ដី​ ​គំនរ​ដីស្អិត​ណា​ក្ដី​ ​ដែល​មាន​ភ្លៀង​ធ្លាក់ចុះ​ថយ​ ​ពី៤​ ​ខែ​មក​ ​ផែនដី​នេះ​តថាគត​ក៏​ ​ហៅថា​ ​អជាត​បឋវី​ដែរ​។​
 [​៣៥១​]​ ​ត្រង់​ពាក្យ​ថា​ ​ជីក​ដោយខ្លួនឯង​ ​គឺ​ភិក្ខុ​ជីក​ដោយខ្លួនឯង​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​ពាក្យ​ថា​ ​ប្រើ​អ្នកដទៃ​ឱ្យ​ជីក​ ​គឺ​ភិក្ខុ​បង្គាប់​អ្នកដទៃ​ឱ្យ​ជីក​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​ភិក្ខុ​បង្គាប់​មនុស្ស​ឱ្យ​ជីក​តែម្ដង​ ​មនុស្ស​នោះ​ទៅ​ជីក​ច្រើន​ផង​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​
ថយ | ទំព័រទី ៣៤៤ | បន្ទាប់