[​៣៥២​]​ ​ផែនដី​មែន​ ​ភិក្ខុ​សំគាល់​ថា​ផែនដី​ ​ហើយ​ជីក​ដោយខ្លួនឯង​ក្តី​ ​ប្រើ​អ្នកដទៃ​ឱ្យ​ជីក​ក្ដី​ ​ទំ​លាយ​ដោយខ្លួនឯង​ក្ដី​ ​ប្រើ​អ្នកដទៃ​ឱ្យ​ទំ​លាយ​ក្ដី​ ​ដុត​ដោយខ្លួនឯង​ក្ដី​ ​ប្រើ​អ្នកដទៃ​ឱ្យ​ដុត​ក្ដី​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​ផែនដី​មែន​ ​តែ​ភិក្ខុ​មាន​សេចក្ដីសង្ស័យ​ ​ហើយ​ជីក​ដោយខ្លួនឯង​ក្ដី​ ​ប្រើ​អ្នកដទៃ​ឱ្យ​ជីក​ក្ដី​ ​ទំ​លាយ​ដោយខ្លួនឯង​ក្ដី​ ​ប្រើ​អ្នកដទៃ​ឱ្យ​ទំ​លាយ​ក្ដី​ ​ដុត​ដោយខ្លួនឯង​ក្ដី​ ​ប្រើ​អ្នកដទៃ​ឱ្យ​ដុត​ក្ដី​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​ផែនដី​មែន​ ​ភិក្ខុ​មាន​សេចក្ដីសំគាល់​ថា​មិនមែន​ផែនដី​ ​ហើយ​ជីក​ដោយខ្លួនឯង​ក្ដី​ ​ប្រើ​អ្នកដទៃ​ឱ្យ​ជីក​ក្ដី​ ​ទំ​លាយ​ដោយខ្លួនឯង​ក្ដី​ ​ប្រើ​អ្នកដទៃ​ឱ្យ​ទំ​លាយ​ក្ដី​ ​ដុត​ដោយខ្លួនឯង​ក្ដី​ ​ប្រើ​អ្នកដទៃ​ឱ្យ​ដុត​ក្ដី​ ​មិន​ត្រូវ​អាបត្ដិ​ឡើយ​។​ ​ទី​ដែល​មិនមែន​ជា​ផែនដី​ ​ភិក្ខុ​មាន​សេចក្ដីសំគាល់​ថា​ផែនដី​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​ទី​មិនមែន​ជា​ផែនដី​ ​ភិក្ខុ​មាន​សេចក្ដីសង្ស័យ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​ទី​មិនមែន​ជា​ផែនដី​ ​ភិក្ខុ​សំគាល់​ថា​មិនមែន​ផែនដី​ ​មិន​ត្រូវ​អាបត្ដិ​ឡើយ​។​
 [​៣៥៣​]​ ​អាបត្ដិ​មិន​មានដល់​ភិក្ខុ​ដែល​ពោល​ថា​ ​អ្នកឯង​ចូរ​ដឹង​នូវ​វត្ថុ​នេះ​ ​អ្នកឯង​ចូរ​ឱ្យ​នូវ​វត្ថុ​នេះ​ ​អ្នកឯង​ចូរ​នាំមក​នូវ​វត្ថុ​នេះ​ ​អាត្មា​ត្រូវការ​ដាយ​វត្ថុ​នេះ​ ​អ្នកឯង​ចូរ​ធ្វើ​នូវ​វត្ថុ​នេះ​ឱ្យ​ជា​របស់​សមគួរ​ ​ដល់​ភិក្ខុ​មិនបាន​ក្លែង​ ​ដល់​ភិក្ខុ​ភ្លាត់​ស្មារតី​ ​ដល់​ភិក្ខុ​កាល​មិនដឹង​ ​ដល់​ភិក្ខុ​ឆ្កួត​ ​ដល់​ភិក្ខុ​ដើម​បញ្ញ​ត្ដិ​។​
ថយ | ទំព័រទី ៣៤៥ | បន្ទាប់