គ្រានោះ​ ​ភិក្ខុ​ទាំងនោះ​បាន​ក្រាបទូល​សេចក្ដី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​បេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​អ្នក​ទាំងឡាយ​កាប់​ដោយខ្លួនឯង​ខ្លះ​ ​ប្រើ​អ្នកដទៃ​ឱ្យ​កាប់​ខ្លះ​នូវ​ដើមឈើ​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​សូម​ទ្រង់ព្រះ​មេ​ត្ដា​ប្រោស​ ​ការនោះ​មិនមែន​។​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​បន្ទោស​ថា​ ​នែ​ពួក​មោឃបុរស​ ​អ្នក​ទាំងឡាយ​មិន​គួរបើ​នឹង​ហ៊ាន​កាប់​ដោយខ្លួនឯង​ខ្លះ​ ​ប្រើ​អ្នកដទៃ​ឱ្យ​កាប់​ខ្លះ​ ​នូវ​ដើមឈើ​ទេ​ ​នែ​មោឃបុរស​ ​ទាំងឡាយ​ ​ព្រោះ​ពួក​មនុស្ស​មាន​សេចក្ដីសំគាល់​ថា​ដើមឈើ​មានជីវិត​ ​នែ​មោឃបុរស​ទាំងឡាយ​ ​អំពើ​ដែល​អ្នកធ្វើ​នេះ​នឹង​បាន​ដឹកនាំ​ពួក​មនុស្ស​ ​ដែល​មិនទាន់​ជ្រះថ្លា​ឱ្យ​ជ្រះថ្លា​ឡើង​ ​ឬ​ពួក​មនុស្ស​ដែល​ជ្រះថ្លា​ហើយ​ ​ឱ្យ​រឹងរឹតតែ​ជ្រះថ្លា​ឡើង​ក៏ទេដែរ​។​ ​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ត្រូវ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ភិក្ខុ​ធ្វើ​ភូត​តាម​(​១​)​ ​មាន​ឈើ​ ​និង​ស្មៅ​ជាដើម​ឱ្យ​វិនាស​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​
 ​[​៣៥៥​]​ ​ពូជ​មាន៥យ៉ាងគឺ​ ​ពូជ​កើត​ពី​មើម​ ​ឬឫស១​ ​ពូជ​កើត​ពីដើម១​ ​ពូជ​កើត​ពី​ថ្នាំង១​ ​ពូជ​កើត​ពី​ចុង​ ​ឬ​គល់១​ ​ពូជ​កើត​ពី​ពូជ​ ​(​គឺ​ផ្លែ​)​១​ ​ពូជ​ទាំង៥នេះ​ហៅថា​ ​ភូតគាម​។​ ​ដែល​ហៅថា
​(​១​)​ ​អដ្ឋកថា​ ​សំដៅយក​ស្មៅ​ ​និង​ដើមឈើ​ស្រស់​ ​ដែល​មានពូជ​ដុស​ទៅទៀត​បាន​ជាដើម​។​
ថយ | ទំព័រទី ៣៤៩ | បន្ទាប់