[​៣៧០​]​ ​ដែល​ហៅថា​ ​ភិក្ខុ​បង្គាប់​ភិក្ខុ​ដទៃ​ឱ្យ​ពោលទោស​(​នោះ​)​ ​គឺ​ភិក្ខុ​មានប្រាថ្នា​នឹង​ធ្វើ​នូវ​សេចក្ដី​តិះដៀល​ ​មានប្រាថ្នា​នឹង​ធ្វើ​នូវ​សេចក្ដី​បង្អាប់​យស​ ​មានប្រាថ្នា​នឹង​ធ្វើ​នូវ​សេចក្ដី​បង្អាប់បង្អោន​ចំពោះ​ឧបសម្បន្ន​បុគ្គល​ដែល​សង្ឃ​សន្មត​ឱ្យ​ជា​អ្នក​ក្រាល​នូវ​សេនាសនៈ​ក្ដី​ ​ឱ្យ​ជា​អ្នក​ចាត់​ចែ​ងនូវភ​ត្ដ​ក្ដី​ ​ឱ្យ​ជា​អ្នក​ចែក​នូវ​បបរ​ក្ដី​ ​ឱ្យ​ជា​អ្នក​ចែក​នូវ​ផ្លែឈើ​ក្ដី​ ​ឱ្យ​ជា​អ្នក​ចែក​នូវ​បង្អែម​ក្ដី​ ​ឱ្យ​ជា​អ្នក​ចែកចាយ​នូវ​វត្ថុ​មាន​ប្រមាណ​តិចតួច​ក្ដី​ ​ហើយ​បង្គាប់​ភិក្ខុ​ដទៃ​ឱ្យ​ពោលទោស​ ​ឬ​តិះដៀល​ឧបសម្បន្ន​បុគ្គល​ ​(​នោះ​)​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​
 [​៣៧១​]​ ​កម្ម​ប្រកបដោយ​ធម៌​ ​ភិក្ខុ​សំគាល់​ថា​កម្ម​ប្រកបដោយ​ធម៌​ ​ហើយ​បង្គាប់​ភិក្ខុ​ដទៃទៀត​ពោលទោស​ ​(​ឬ​)​ ​តិះដៀល​ ​(​ភិក្ខុ​ផងគ្នា​)​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​ភិក្ខុ​មាន​សេចក្ដីសង្ស័យ​ក្នុង​កម្ម​ប្រកបដោយ​ធម៌​ ​ហើយ​បង្គាប់​ភិក្ខុ​ដទៃ​ឱ្យ​ពោលទោស​ ​(​ឬ​)​ ​តិះដៀល​ ​(​ភិក្ខុ​ផងគ្នា​)​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​កម្ម​ប្រកបដោយ​ធម៌​ ​តែ​ភិក្ខុ​សំគាល់​ថា​កម្ម​មិន​ប្រកបដោយ​ ​ធម៌​វិញ​ ​ហើយ​បង្គាប់​ភិក្ខុ​ដទៃ​ឱ្យ​ពោលទោស​ ​(​ឬ​)​ ​តិះដៀល​ ​(​ភិក្ខុ​ផងគ្នា​)​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​
ថយ | ទំព័រទី ៣៦៥ | បន្ទាប់