ភិក្ខុ​ក្ដី​ ​សាមណេរ​ក្ដី​ ​ញោម​វត្ដ​ក្ដី​ ​ហើយ​ដើរទៅ​កន្លង​របង​វត្ដ​ ​ដែលគេ​បិទបាំង​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​ភិក្ខុ​កាលបើ​ដើរកន្លង​ឧប​ចារ​វត្ដ​ដែល​ ​គ្មាន​របង​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​
 ​[​៣៨១​]​ ​វិហារ​របស់​សង្ឃ​ ​ភិក្ខុ​សំគាល់​ថា​ជា​របស់​សង្ឃ​ ​ហើយ​ក្រាល​ដោយខ្លួនឯង​ ​ឬ​ប្រើ​គេ​ឱ្យ​ក្រាល​នូវ​កម្រាល​សម្រាប់​ដេក​ ​កាល​នឹង​ដើរចេញ​ទៅ​ ​មិនបាន​រើ​យក​មក​ទុកដាក់​ ​មិនបាន​ប្រើ​គេ​ឱ្យ​រើ​យក​មក​ទុកដាក់​ ​នូវ​កម្រាល​សម្រាប់​ដេក​នោះ​ ​ឬ​ឥត​ប្រាប់​(​អ្នកដទៃ​)​ឡើយ​ ​ស្រាប់តែ​ដើរចេញ​ទៅ​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​ភិក្ខុ​មាន​សេចក្ដីសង្ស័យ​ក្នុង​វិហារ​ជា​ ​របស់​សង្ឃ​ ​ហើយ​ក្រាល​ដោយខ្លួនឯង​ ​ឬ​ប្រើ​គេ​ឱ្យ​ក្រាល​នូវ​កម្រាល​សម្រាប់​ដេក​ ​កាល​ដើរចេញ​ទៅ​ ​មិនបាន​រើ​យក​មក​ទុកដាក់​ ​មិនបាន​ប្រើ​គេ​ឱ្យ​រើ​យក​មក​ទុកដាក់​ ​នូវ​កម្រាល​សម្រាប់​ដេក​នោះ​ ​ឬ​ឥត​បាន​ប្រាប់​(​អ្នកដទៃ​)​ ​ស្រាប់តែ​ដើរចេញ​ទៅ​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​វិហារ​របស់​ ​សង្ឃ​ ​ភិក្ខុ​សំគាល់​ថា​ជា​របស់​បុគ្គល​ទៅវិញ​ ​ហើយ​ក្រាល​ដោយខ្លួនឯង​ ​ឬ​ប្រើ​គេ​ឱ្យ​ក្រាល​ ​នូវ​កម្រាល​សម្រាប់​ដេក​ ​ហើយ​កាល​នឹង​ដើរចេញ​ទៅ​ ​មិនបាន​រើ​យក​មក​ទុកដាក់​ ​មិន​ប្រាប់​គេ​ឱ្យ​រើ​យក​មក​ទុកដាក់​ ​នូវ​កម្រាល​ ​សម្រាប់​ដេក​នោះ​ ​ឬ​ឥតមាន​ប្រាប់​(​អ្នកដទៃ​)​ ​ស្រាប់តែ​ដើរចេញ​ទៅ​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​
ថយ | ទំព័រទី ៣៧៨ | បន្ទាប់