សិក្ខាបទ​ទី​ ​៩


 [​៦៦​]​ ​សម័យ​នោះ​ព្រះពុទ្ធ​ដ៏​មានជោគ​ ​ទ្រង់​គង់​ក្នុង​វត្ដ​ព្រះ​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​ក៏​ក្នុង​សម័យ​នោះ​ឯង​ ​បុរស​ម្នាក់​បាន​និយាយ​ពាក្យ​នេះ​នឹង​បុរស​ម្នាក់​ថា​ ​ខ្ញុំ​នឹង​ឱ្យ​ព្រះ​ឧប​នន្ទ​ជា​ម្ចាស់​ស្លៀកដណ្ដប់​ចីវរ​។​ ​ឯ​បុរស​នោះ​បាន​ពោល​យ៉ាងនេះ​ថា​ ​ខ្ញុំ​ឯង​ក៏​នឹង​ឱ្យ​ព្រះ​ឧប​នន្ទ​ជា​ម្ចាស់​ស្លៀកដណ្ដប់​ចីវរ​ដែរ​។​ ​ភិក្ខុ​មួយ​រូប​ជា​អ្នក​ប្រព្រឹត្ដ​បិណ្ឌបាត​ ​បានឮ​ពាក្យ​ចរ​ចារ​គ្នា​នៃ​បុរស​ទាំងឡាយ​នោះ​។​ ​ភិក្ខុ​នោះ​ក៏​ចូល​ទៅ​រក​ព្រះ​ឧប​នន្ទ​ដ៏​មាន​អាយុ​ ​ជា​សក្យ​បុ​ត្ដ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​និយាយ​ពាក្យ​នេះ​នឹង​ព្រះ​ឧប​នន្ទ​ដ៏​មាន​អាយុ​ ​ជា​សក្យ​បុ​ត្ដ​ថា​ ​ម្នាល​អាវុសោ​ឧប​នន្ទ​ ​លោក​ជា​អ្នកមាន​បុណ្យ​ច្រើន​ ​(​ព្រោះ​)​ ​ក្នុង​ឱកាស​ឯណោះ​ ​មាន​បុរស​ម្នាក់​បាន​និយាយ​ពាក្យ​នេះ​នឹង​បុរស​ម្នាក់​ថា​ ​ខ្ញុំ​នឹង​ឱ្យ​ព្រះ​ឧប​នន្ទ​ជា​ម្ចាស់​ស្លៀកដណ្ដប់​ចីវរ​ ​ឯ​បុរស​នោះ​ក៏​និយាយ​យ៉ាងនេះ​ថា​ ​ខ្ញុំ​ឯង​ក៏​នឹង​ឱ្យ​ព្រះ​ឧប​នន្ទ​ជា​ម្ចាស់​ស្លៀកដណ្ដប់​ចីវរ​ដែរ​។​ ​ព្រះ​ឧប​នន្ទ​បាន​និយាយ​ថា​ ​ម្នាល​អាវុសោ​ ​បុរស​ទាំងនោះ​ជា​ឧបដ្ឋាក​របស់ខ្ញុំ​។​ ​លំដាប់នោះ​ ​ព្រះ​ឧប​នន្ទ​ដ៏​មាន​អាយុ​ជា​សក្យ​បុ​ត្ដ​ចូល​ទៅ​រក​បុរស​ទាំងនោះ
ថយ | ទំព័រទី ៦៨ | បន្ទាប់