ស្លៀកដណ្ដប់​ចីវរ​ទាំងឡាយ​។​ ​បើ​ភិក្ខុ​នោះ​គេ​មិនបាន​បវារណា​ជាមុន​ ​ហើយ​ចូល​ទៅ​ក្នុង​ទីនោះ​ ​ព្រោះ​អាស្រ័យ​សេចក្ដី​ចង់បាន​ចីវរ​ល្អ​ ​ហើយ​កំណត់​ចីវរ​ដោយ​ពាក្យ​ថា​ ​ស្រួល​ហើយ​ ​អ្នក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​អ្នក​ទាំងពីរ​ចូរ​រួបរួម​ជាមួយគ្នា​ ​ទិញ​ចីវរ​បែបយ៉ាង​នេះ​ផងៗ​ ​ដោយ​ដម្លៃ​ចីវរ​ម្ចាស់​ផ្សេងគ្នា​យ៉ាងនេះ​ ​ហើយ​ឱ្យ​អាត្មា​ស្លៀកដណ្ដប់​ចុះ​ ​ភិក្ខុ​នោះ​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​។​
 [​៦៧​]​ ​ត្រង់​ពាក្យ​ថា​ ​ចំពោះ​ភិក្ខុ​មួយ​រូប​ ​គឺ​ដើម្បី​ប្រយោជន៍​ដល់​ភិក្ខុ​ ​ធ្វើ​ភិក្ខុ​ឱ្យ​ជា​អារម្មណ៍​ ​មានប្រាថ្នា​ឱ្យ​ភិក្ខុ​ស្លៀកដណ្ដប់​។​ ​ពាក្យ​ថា​ ​ទាំងពីរ​នាក់​ ​គឺ​ជន​ទាំងពីរ​។​ ​ជន​ទាំងឡាយ​មិនបាន​ជាប់​អំពី​ចំណែកខាង​មាតា​ក្ដី​ ​អំពី​ចំណែកខាង​បិតា​ក្ដី​ ​ដរាបដល់​គូ​នៃ​ជីដូនជីតា​ទី៧​ ​ហៅថា​ ​មិនមែន​ញាតិ​។​ ​ប្រុស​ទាំងឡាយ​ឯណាមួយ​នៅ​គ្រប់គ្រង​ផ្ទះ​ ​ប្រុស​ទាំងនោះ​ហៅថា​ ​គហបតិ​។​ ​ស្រី​ទាំងឡាយ​ឯណាមួយ​នៅ​គ្រប់គ្រង​ផ្ទះ​ ​ស្រី​ទាំងនោះ​ ​ហៅថា​ ​គហបតានី​។​ ​ប្រាក់​ក្ដី​ ​មាស​ក្ដី​ ​កែវមណី​ក្ដី​ ​កែវ​មុក្ដា​ក្ដី​ ​កែ​វម​ក៌​ត​ក្ដី​ ​ឬ​កែវ​ពព្រុស​ ​ពេជ្រ​ភ្នែក​ឆ្មារ​ក្ដី​ ​កែវផលិក​ក្ដី​ ​សម្ព​ត់​ ​ឬ​សក្លាត​ក្ដី​ ​អម្បោះ​ក្ដី​ ​កប្បាស​ក្ដី​ ​ហៅ​ថា​ដម្លៃ​ចីវរ​។
ថយ | ទំព័រទី ៧១ | បន្ទាប់