អ្នកឯង​កាល​ឧបាសក​ពោល​ថា​ ​លោកម្ចាស់​ ​សូម​លោកម្ចាស់​បង្អង់​ក្នុងថ្ងៃនេះ​មួយថ្ងៃ​សិន​ ​មិនព្រម​បង្អង់​ចាំ​ ​មែន​ឬ​។​ ​ព្រះ​ឧប​នន្ទ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ការនោះ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មានជោគ​ ​ទ្រង់​តិះដៀល​ថា​ ​ម្នាល​មោឃបុរស​ ​អ្នកឯង​កាលដែល​ឧបាសក​ពោល​ថា​ ​លោកម្ចាស់​ ​សូម​លោក​បង្អង់​ក្នុងថ្ងៃនេះ​មួយថ្ងៃ​សិន​ ​មិនសមបើ​មិន​បង្អង់​ឱ្យ​គេ​ទេ​ ​ម្នាល​មោឃបុរស​ ​អំពើ​ដែល​អ្នកធ្វើ​នេះ​ ​មិនមែន​នាំ​ឱ្យ​កើត​សេចក្ដី​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​ ​ឬមិន​មែន​នាំ​ឱ្យ​រឹងរឹតតែ​កើត​សេចក្ដី​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែល​ជ្រះថ្លា​ហើយ​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ត្រូវ​សម្ដែង​ឡើង​នូវ​សិក្ខាបទ​នេះ​ ​យ៉ាងនេះ​ថា​ ​ស្ដេច​ក្ដី​ ​រាជ​អាមាត្យ​ក្ដី​ ​ព្រាហ្មណ៍​ក្ដី​ ​គហបតិ​ក្ដី​ ​បញ្ជូន​ដម្លៃ​ចីវរ​ទៅ​ ​ដោយ​បម្រើ​ចំពោះ​ភិក្ខុ​មួយ​រូប​ថា​ ​អ្នកឯង​ចូរ​ទិញ​ចីវរ​ដោយ​ដម្លៃ​ចីវរ​នេះ​ ​ហើយ​ចូរ​ឱ្យ​ភិក្ខុ​ឈ្មោះ​នេះ​ស្លៀកដណ្ដប់​ចីវរ​ចុះ​។​ ​បើ​បម្រើ​នោះ​ ​ចូល​ទៅ​រក​ភិក្ខុ​នោះ​ ​ហើយ​ពោល​យ៉ាងនេះ​ថា​ ​លោក​ម្ចាស់​ដម្លៃ​ចីវរ​នេះ​ ​ខ្ញុំ​នាំមក​ចំពោះ​លោក​ដ៏​មាន​អាយុ​ ​លោក​ដ៏​មាន​អាយុ​សូម​ទទួល​យក​ដម្លៃ​ចីវរ​ចុះ​។​ ​ភិក្ខុ​នោះ​ត្រូវ​និយាយ​ពាក្យ​យ៉ាងនេះ​នឹង​បម្រើ​នោះ​ថា​ ​ម្នាល​ ​អាវុសោ​ ​យើង​ទទួល​យក​ដម្លៃ​ចីវរ​មិនបានទេ​ ​យើង​ទទួល​បានតែ​ចីវរ​សមគួរ​ដោយ​កាល​ដ៏​គួរ​។​ ​បើ​បម្រើ​នោះ​ពោល​នឹង​ភិក្ខុ​នោះ​យ៉ាងនេះ​ថា
ថយ | ទំព័រទី ៧៩ | បន្ទាប់