ភិក្ខុ​ទារ​លើស​ពី​បីដង​ ​ឈរ​លើស​ពី​ប្រាំមួយ​ដង​ ​មាន​សេចក្ដីសង្ស័យ​ ​ហើយ​ឱ្យ​ចីវរ​នោះ​សម្រេច​បាន​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​។​ ​ភិក្ខុ​ទារ​លើស​ពី៣ដង​ ​ឈរ​លើស​ពី៦ដង​ ​មាន​សេចក្ដីសំគាល់​ថា​នៅ​ខ្វះ​ ​ហើយ​ឱ្យ​ចីវរ​នោះ​សម្រេច​បាន​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​។​ ​ភិក្ខុ​ទារ​ថយ​ពី៣ដង​ ​ឈរ​ថយ​ពី៦ដង​ ​មាន​សេចក្ដីសំគាល់​ថា​លើស​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​ភិក្ខុ​ទារ​ថយ​ពី៣ដង​ ​ឈរ​ថយ​ពី៦ដង​ ​មាន​សេចក្ដីសង្ស័យ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​ភិក្ខុ​ទារ​ថយ​ពី៣ដង​ ​ឈរ​ថយ​ពី៦ដង​ ​មាន​សេចក្ដីសំគាល់​ថា​ថយ​ ​ជា​អ​នា​បត្ដិ​។​
 [​៧៣​]​ ​អាបត្ដិ​មិន​មានដល់​ភិក្ខុ​ញ៉ាំង​ចីវរ​ឱ្យ​សម្រេច​ដោយ​ទារ​ ​(​ត្រឹម​)​ ​៣ដង​ ​ឈរ​ ​(​ត្រឹម​)​ ​៦ដង​ ​ដល់​ភិក្ខុ​ញ៉ាំង​ចីវរ​ឱ្យ​សម្រេច​ដោយ​ទារ​ខ្វះ​ពី៣ដង​ ​ឈរ​ខ្វះ​ពី៦ដង​ ​ដល់​ភិក្ខុ​ដែល​មិនបាន​តឹង​ទារ​ ​វេយ្យាវច្ចករ​គេ​ឱ្យ​ ​(​ឯង​)​ ​ដល់​ភិក្ខុ​ដែល​ម្ចាស់​របស់​ទារ​ឱ្យ​ ​ដល់​ភិក្ខុ​ឆ្កួត​ ​ដល់​ភិក្ខុ​ដើម​បញ្ញ​ត្ដិ​។​

​សិក្ខាបទ​ទី១០​ ​ចប់​។​
​ចីវរ​វគ្គទី១​ ​ចប់​។​

ថយ | ទំព័រទី ៨៥ | បន្ទាប់