​ប្រកាស​នាមខ្លួន​ឯង​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ឈ្មោះ​ ​មាន​ត្ថ​ទ្ធៈ​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​ឈ្មោះ​មាន​ត្ថ​ទ្ធៈ​។​ ​គ្រានោះ​ ​បរិស័ទ​នោះ​ ​ក៏​កើត​សេចក្តី​អស្ចារ្យ​ក្នុងចិត្ត​ថា​ ​យីអើ​ ​អស្ចារ្យ​ណាស់​ ​យីអើ​ ​ចំឡែក​ណាស់​ ​ដ្បិត​មាន​ត្ថ​ទ្ធ​ព្រាហ្មណ៍​នេះ​ ​មិន​សំពះ​មាតា​ ​មិន​សំពះ​បិតា​ ​មិន​សំពះ​អាចារ្យ​ ​មិន​សំពះ​បង​ឡើយ​ ​ទើបតែ​ព្រះសមណគោតម​ ​ធ្វើ​នូវ​មនុស្ស​បែបនេះ​ ​ឲ្យ​ធ្វើ​នូវ​ការគោរព​ដ៏​ក្រៃលែង​បាន​។​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​នូវ​ពាក្យ​នេះ​ ​នឹង​មាន​ត្ថ​ទ្ធ​ព្រាហ្មណ៍​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​ណ្ហើយ​ ​អ្នក​ចូរ​ក្រោក​ឡើង​ ​ចូរ​អង្គុយ​លើ​អាសនៈ​របស់​ខ្លួន​ចុះ​ ​ព្រោះថា​ ​ចិត្ត​របស់​អ្នក​ជ្រះថ្លា​ក្នុង​តថាគត​ហើយ​។​
 [​១៧៧​]​ ​គ្រានោះ​ ​មាន​ត្ថ​ទ្ធ​ព្រាហ្មណ៍​ ​អង្គុយ​លើ​អាសនៈ​របស់​ខ្លួន​ហើយ​ ​បាន​ក្រាបទូល​ព្រះមានព្រះភាគ​ ​ដោយ​គាថា​ ​ថា​
​បុគ្គល​មិន​គួរ​ធ្វើ​មានះ​ ​ក្នុង​ពួក​បុគ្គល​ណា​ ​បុគ្គល​គួរ​ប្រកបដោយ​សេចក្តី​គោរព​ ​ក្នុង​បុគ្គល​ណា​ ​ពួក​បុគ្គល​ណា​ ​ដែល​បុគ្គល​គប្បី​លំអុតលំអោន​ ​ពួក​បុគ្គល​ណា​ ​ដែល​បុគ្គល​បូជា​ល្អ​ហើយ​ ​ញុំាង​ប្រយោជន៍ឲ្យ​សម្រេច​។​
ថយ | ទំព័រទី ១៣១ | បន្ទាប់