[៣០២] គ្រានោះឯង យក្ខិនីឈ្មោះ បុនព្វសុមាតា លួងកូនតូច យ៉ាងនេះថា
ម្នាលនាងឧត្តរា ចូរឯងស្ងៀមទៅ ម្នាលបុនព្វសុ ចូរឯងស្ងៀមទៅ អញនឹងស្តាប់ធម៌ របស់ព្រះសាស្តាជាព្រះពុទ្ធ ដ៏ប្រសើរសិន ព្រះមានព្រះភាគ បានសំដែងនូវព្រះនិព្វាន ថាជាគ្រឿងរួចចាកគន្ថធម៌ទាំងពួង ម្យ៉ាងទៀត សេចក្តីប្រាថ្នាក្នុងធម៌នោះ របស់អញខ្លាំងហួសប្រមាណ កូនរបស់ខ្លួន ក៏ជាទីស្រឡាញ់ក្នុងលោក ប្តីរបស់ខ្លួន ក៏ជាទីស្រឡាញ់ក្នុងលោក តែសេចក្តីប្រាថ្នាធម៌នោះ របស់អញ ជាទីស្រឡាញ់ក្រៃលែងជាងនោះទៅទៀត កូនក្តី ប្តីក្តី ដែលជាទីស្រឡាញ់ មិនមែនដោះអញឲ្យរួចចាកទុក្ខបានទេ មានតែការស្តាប់ធម៌