ម្នាលភិក្ខុទាំងឡាយ ព្រោះថា តថាគត ជាអរហន្ត សម្មាសម្ពុទ្ធ ប្រាសចាករាគៈ ប្រាសចាកទោសៈ ប្រាសចាកមោហៈ មិនខ្លាច មិនរន្ធត់ មិនតក់ស្លុត មិនរត់ចេញទេ។
[៣៤៥] ព្រះមានព្រះភាគ បានត្រាស់ព្រះពុទ្ធដីកានេះ លុះព្រះសុគត ត្រាស់នូវព្រះពុទ្ធដីកានេះហើយ លំដាប់នោះ ព្រះសាស្តា ទ្រង់ត្រាស់ព្រះពុទ្ធដីកានេះ តទៅទៀតថា
[៣៤៥] ព្រះមានព្រះភាគ បានត្រាស់ព្រះពុទ្ធដីកានេះ លុះព្រះសុគត ត្រាស់នូវព្រះពុទ្ធដីកានេះហើយ លំដាប់នោះ ព្រះសាស្តា ទ្រង់ត្រាស់ព្រះពុទ្ធដីកានេះ តទៅទៀតថា
ម្នាលភិក្ខុទាំងឡាយ កាលបើអ្នករាល់គ្នា នៅក្នុងព្រៃ ឬទៀបគល់ឈើ ឬក្នុងផ្ទះស្ងាត់ គប្បីរឭករឿយៗ នូវព្រះសម្ពុទ្ធ ភ័យនឹងមិនមានដល់ពួកអ្នកទេ បើអ្នកទាំងឡាយ មិនបានរលឹកនូវព្រះពុទ្ធ ដែលជាធំបំផុតក្នុងលោក ជានរៈអង់អាចទេ គប្បីរឭកធម៌ ជាធម៌ស្រោចស្រង់សត្វ ដែលតថាគតសំដែងល្អហើយ បើអ្នកទាំងឡាយ មិនបានរឭកធម៌ ជាធម៌ស្រោចស្រង់សត្វ ដែលតថាគត សំដែងល្អហើយទេ គប្បីរឭកសង្ឃ ជាបុញ្ញក្ខេត្តប្រសើរបំផុត (របស់សត្វលោកចុះ)។