​រីករាយ​ក្នុង​សេចក្តី​អាល័យ​ ​មួយទៀត​ ​បដិច្ចសមុប្បាទ​ធម៌​ ​គឺ​ធម៌​ជា​បច្ច័យ​ ​នៃ​គ្នា​និង​គ្នា​ណា​ ​បដិច្ចសមុប្បាទ​ធម៌​នេះ​ ​ពួក​សត្វ​ជា​អ្នក​ត្រេកត្រអាល​ ​ដោយ​សេចក្តី​អាល័យ​ ​ត្រេកអរ​ក្នុង​សេចក្តី​អាល័យ​ ​រីករាយ​ក្នុង​សេចក្តី​អាល័យ​ ​ឃើញ​បាន​ដោយ​ក្រ​ ​មួយទៀត​ ​ធម៌​ណា​ ​សម្រាប់​រម្ងាប់​សង្ខារ​ទាំងពួង​ ​សម្រាប់​លះបង់​ឧបធិ​ទាំងពួង​ ​ជាទី​អស់​ទៅ​នៃ​តណ្ហា​ ​ជាទី​នឿយណាយ​ចាក​រាគៈ​ ​ជាទី​រំលត់​សេចក្តី​ទុក្ខ​ ​គឺ​ព្រះនិព្វាន​ ​ធម៌​នេះ​ ​ពួក​សត្វ​ឃើញ​បាន​ដោយ​ក្រ​ដូចគ្នា​ ​ប្រសិនបើ​អាត្មាអញ​ ​សំដែងធម៌​ទៅ​ ​ក៏​សត្វ​ទាំងឡាយ​ដទៃ​ ​មិន​គប្បី​ត្រាស់​ដឹង​ធម៌​ ​របស់​អាត្មាអញ​បានទេ​ ​អាត្មាអញ​ ​នឹង​មានតែ​សេចក្តី​លំបាក​នោះ​ ​អាត្មាអញ​ ​នឹង​មានតែ​សេចក្តី​នឿយព្រួយ​នោះ​ ​(​ឥតអំពើ​)​។​ ​បានឮ​ថា​ ​ព្រះ​គាថា​ជា​អស្ចារ្យ​ទាំងឡាយ​នេះ​ ​ដែល​មិនធ្លាប់​បាន​ស្តាប់​មក​ ​អំពី​កាលមុន​ ​ក៏​ប្រាកដ​ដល់​ព្រះមានព្រះភាគ​ថា
ថយ | ទំព័រទី ២៥ | បន្ទាប់