ម្នាលភិក្ខុ ២០កុមុទនរក ស្មើនឹង សោគន្ធិកនរក មួយ ម្នាលភិក្ខុ ២០សោគន្ធិកនរក ស្មើនឹង ឧប្បលកនរក មួយ ម្នាលភិក្ខុ ២០ឧប្បលកនរក ស្មើនឹង បុណ្ឌរីកនរក មួយ ម្នាលភិក្ខុ ២០បុណ្ឌរីកនរក ទើបស្មើនឹង បទុមនរក មួយ ម្នាលភិក្ខុ ចំណែកកោកាលិកភិក្ខុ ទៅកើតក្នុងនរក ឈ្មោះ បទុមៈ ព្រោះតែចងចិត្តអាឃាត ក្នុងសារីបុត្ត និងមោគ្គល្លាន។
[៨៤] ព្រះមានព្រះភាគ បានត្រាស់សូត្រនេះហើយ លុះព្រះសុគតជាសាស្តា ទ្រង់ត្រាស់សូត្រនេះរួចហើយ ទើបត្រាស់ពាក្យនេះ តទៅទៀតថា
[៨៤] ព្រះមានព្រះភាគ បានត្រាស់សូត្រនេះហើយ លុះព្រះសុគតជាសាស្តា ទ្រង់ត្រាស់សូត្រនេះរួចហើយ ទើបត្រាស់ពាក្យនេះ តទៅទៀតថា
បុគ្គលពាល ពោលទុព្ភាសិត កាត់បង់ខ្លួន ដោយវាចាណា វាចានោះ ដូចជាផ្លែដឹង កើតក្នុងមាត់បុរស ដែលកើតហើយ អ្នកណាសរសើរបុគ្គល ដែលគួរនិន្ទា ឬនិន្ទាបុគ្គលដែលគួរសរសើរ អ្នកនោះឈ្មោះថា សន្សំទោសដោយមាត់