​[​១៤៤​]​ ​លុះ​សុន្ទរិ​ក​ភារ​ទ្វា​ជ​ព្រាហ្មណ៍​ ​ឋិត​ក្នុង​ទីសម​គួរ​ហើយ​ ​ទើប​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ដោយ​ព្រះ​គាថា​ទាំងឡាយ​ថា​
​ម្នាល​ព្រាហ្មណ៍​ ​អ្នក​កុំ​ដុត​ឧស​ ​សំគាល់​ថា​បរិសុទ្ធ​ឡើយ​ ​ព្រោះថា​ការ​ដុត​នុ៎ះ​ ​ជា​ខាងក្រៅ​ទេ​ ​បុគ្គល​ណា​ ​ប្រាថ្នា​នូវ​សេចក្តី​បរិសុទ្ធិ​ខាងក្រៅ​ ​អ្នកប្រាជ្ញ​ទាំងឡាយ​ ​មិន​ហៅ​នូវ​បុគ្គល​នោះ​ ​ថា​មាន​សេចក្តី​បរិសុទ្ធិ​ ​ព្រោះហេតុនោះ​ឡើយ​ ​ម្នាល​ព្រាហ្មណ៍​ ​តថាគត​ ​លះបង់​នូវ​ការ​ដុត​ឧស​ហើយ​ ​ដុត​តែ​ភ្លើង​ខាងក្នុង​ទេ​ ​តថាគត​ ​មាន​ភ្លើង​រុងរឿង​ជានិច្ច​ ​មានចិត្ត​តាំង​មាំ​ជានិច្ច​ ​ជា​អរហន្ត​ ​ប្រព្រឹត្ត​នូវ​ព្រហ្មចរិយៈ​ ​ម្នាល​ព្រាហ្មណ៍​ ​មានះ​របស់​អ្នក​ ​ដូចជា​អម្រែក​ដ៏​ធ្ងន់​ ​សេចក្តី​ក្រោធ​ ​ដូចជា​ផ្សែង​ ​ពាក្យ​កុហក​ ​ដូចជា​ផែះ​ ​
ថយ | ទំព័រទី ១០៧ | បន្ទាប់