​ជា​ខ្សែ​ ​សតិ​របស់​តថាគត​ ​ជា​ផាល​និង​ជន្លួញ​ ​តថាគត​គ្រប់គ្រង​កាយ​ ​គ្រប់គ្រង​វាចា​ ​សង្រួម​អាហារ​ ​សង្រួម​ផ្ទៃ​ ​តថាគត​ ​ធ្វើ​នូវ​ការ​ជម្រះស្មៅ​ដោយ​សច្ចៈ​ ​សេចក្តី​ត្រេកអរ​ក្នុង​ព្រះនិព្វាន​ ​ទុកជា​ការ​ឈប់សម្រាក​ ​របស់​តថាគត​ ​សេចក្តី​ព្យាយាម​ ​របស់​តថាគត​ ​ដូចជា​គោ​អូស​នឹម​ ​ជា​ធម្មជាត​នាំមក​នូវ​ព្រះនិព្វាន​ ​ជាទី​ក្សេម​ចាក​យោ​គៈ​ ​បុគ្គល​ទៅ​ក្នុង​ទីណា​ ​មិន​សោកសៅ​ ​សេចក្តី​ព្យាយាម​ ​រមែង​ទៅកាន់​ទីនោះ​ ​ដែល​ជាទី​មិន​ត្រឡប់មកវិញ​ ​ស្រែ​នុ៎ះ​ ​តថាគត​បាន​ភ្ជួរ​យ៉ាងនេះ​ ​ស្រែ​នុ៎ះ​មាន​ព្រះនិព្វាន​ជា​ផល​ ​បុគ្គល​ភ្ជួរស្រែ​នុ៎ះហើយ​ ​រមែង​រួចចាក​ទុក្ខ​ទាំងពួង​បាន​។

 កសិ​ភារ​ទ្វា​ជ​ព្រាហ្មណ៍​ ​ក្រាបទូល​ថា​ ​ព្រះ​គោតម​ដ៏​ចំរើន​ ​ជា​អ្នក​ភ្ជួរ​ដ៏​ល្អ​ ​ចូរ​បរិភោគ​ចុះ​ ​ព្រោះថា​ ​ព្រះ​គោតម​ដ៏​ចំរើន​ ​ភ្ជួរ​នូវ​ស្រែ​ ​ដែល​មាន​ព្រះនិព្វាន​ជា​ផល​។​
[​១៥៤​]​ ​ព្រះអង្គ​ត្រាស់​ថា​ ​តថាគត​ ​មិន​គួរ​បរិភោគភោជន​ ​ដែល​បាន​អំពី​ការ​ពោល​គាថា​ ​ដូចជា​ចម្រៀង​ទេ​ ​ម្នាល​ព្រាហ្មណ៍​ ​នេះ​ជា​ធម្មតា​របស់​ពួក​បុគ្គល​ ​អ្នក​ឃើញ​ធម៌អាថ៌​ ​
ថយ | ទំព័រទី ១១៧ | បន្ទាប់