​[​១៥៧​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ស្បង់​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​ស្តេច​ចូល​ទៅកាន់​លំនៅ​របស់​ឧទយ​ព្រាហ្មណ៍​ ​អស់​វារៈ​ពីរ​ដង​។​ ​ឧទយ​ព្រាហ្មណ៍​ ​ក៏​យក​បាយ​ ​ដាក់​ពេញ​បាត្រ​ព្រះមានព្រះភាគ​ ​ជា​គំរប់​ពីរ​ដង​។​ ​
 [​១៥៨​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ស្បង់​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​ស្តេច​ចូល​ទៅកាន់​លំនៅ​ ​របស់​ឧទយ​ព្រាហ្មណ៍​ ​ជា​គំរប់​បីដង​។​ ​ឧទយ​ព្រាហ្មណ៍​ ​ក៏​យក​បាយ​ ​ដាក់​ពេញ​បាត្រ​ព្រះមានព្រះភាគ​ ​ជា​គំរប់​បីដង​ ​ហើយ​ពោល​ពាក្យ​នេះ​ ​នឹង​ព្រះមានព្រះភាគ​ថា​ ​ព្រះសមណគោតម​នេះ​ ​ជា​អ្នក​ជាប់ចិត្ត​ក្នុង​រស​ ​ទើប​និមន្ត​មក​រឿយ​ៗ​។​
​[​១៥៩​]​ ​ភ្លៀង​បង្អុរ​ចុះ​រឿយ​ៗ​ ​ជន​ទាំងឡាយ​ ​ក៏​ព្រោះ​ពូ​ជ​រឿយ​ៗ​ ​អ្នក​ភ្ជួរ​រាស់​ទាំងឡាយ​ ​ភ្ជួរ​រាស់​ស្រែ​រឿយ​ៗ​
ថយ | ទំព័រទី ១១៩ | បន្ទាប់