​ម្នាល​ព្រាហ្មណ៍​ ​អ្នកឯង​មានខ្លួន​សៅហ្មង​ ​មាន​សំពត់​ដណ្តប់​ក៏​សៅហ្មង​ ​តើ​ព្រោះ​ហេតុអ្វី​។​ ​ព្រាហ្មណ៍​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​មានកូន​បួន​នាក់​ ​ក្នុង​ទីនេះ​ ​កូន​ទាំងនោះ​ ​សមគំនិត​គ្នា​នឹង​ប្រពន្ធ​ទាំងឡាយ​ ​ហើយ​បណ្តេញ​ខ្ញុំ​ព្រះអង្គ​ចេញពីផ្ទះ​។​
 [​១៦៩​]​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​បើ​ដូច្នោះ​ ​អ្នក​ចូរ​រៀន​នូវ​គាថា​ទាំងឡាយ​នេះ​ ​ហើយ​សូត្រ​ក្នុង​រោង​ជាទី​ប្រជុំ​ ​នៅ​វេលា​ដែល​ពួក​មហាជន​ប្រជុំ​គ្នា​ផង​ ​នៅ​វេលា​ដែល​កូន​ទាំងឡាយ​របស់​អ្នក​អង្គុយ​ហើយ​ផង​ថា​
​ខ្ញុំ​ត្រេកអរ​ដោយ​កូន​ទាំងឡាយ​ណា​ ​ដែល​កើត​ហើយ​ផង​ ​ប្រាថ្នា​នូវ​សេចក្តី​ចំរើន​ ​ដល់​កូន​ទាំងឡាយ​ណា​ផង​ ​កូន​ទាំងនោះ​ ​ក៏​សមគំនិត​គ្នា​ ​ជាមួយនឹង​ប្រពន្ធ​ទាំងឡាយ​ ​ហើយ​បណ្តេញ​ខ្ញុំ​ ​ដូចជា​ឆ្កែ​ដេញជ្រូក​ ​ក៏​កូន​ទាំងឡាយ​ ​ជា​អសប្បុរស​ ​លាមក​ ​គ្រាន់តែ​ហៅ​ខ្ញុំ​ថា​ ​បិតា​ ​បិតា​ប៉ុណ្ណោះទេ​ ​ប៉ុន្តែ​កូន​ទាំងនោះ​ ​ដូច​អារក្សទឹក​ ​ដែល​មក​ដោយ​រូប​ជា​កូន​ ​លះបង់​នូវ​ខ្ញុំ​ ​ដែល​មាន​អាយុ​ ​ចូល​ដល់​បច្ឆិមវ័យ​ហើយ​ ​
ថយ | ទំព័រទី ១២៥ | បន្ទាប់