[​១៩៣​]​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​នូវ​ពាក្យ​នេះ​។​បេ​។​ ​
​បុគ្គល​ណា​ ​ចិញ្ចឹម​មាតា​ឬ​បិតា​ដោយ​ធម៌​ ​បណ្ឌិត​ទាំងឡាយ​ ​រមែង​សរសើរ​បុគ្គល​នោះ​ ​ក្នុង​លោក​នេះ​ ​ព្រោះ​ការ​បំរើ​មាតាបិតា​ទាំងឡាយ​នោះ​ ​លុះ​បុគ្គល​នោះ​ ​ទៅកាន់បរលោក​ហើយ​ ​រមែង​រីករាយ​ ​ក្នុង​ឋានសួគ៌​។​

 [​១៩៤​]​ ​កាល​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​មាតុ​បោសក​ព្រាហ្មណ៍​ ​បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ច្បាស់​ពេក​ណាស់​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ច្បាស់​ពេក​ណាស់​។​បេ​។​ ​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​ជ្រាប​នូវ​ខ្ញុំ​ព្រះអង្គ​ ​ថា​ជា​ឧបាសក​ ​ដល់​នូវ​ព្រះរតនត្រ័យ​ ​ជាទី​ពឹង​ស្មើដោយ​ជីវិត​ ​តាំងពី​ថ្ងៃនេះ​ ​ជាដើម​រៀងទៅ​។​
ថយ | ទំព័រទី ១៤១ | បន្ទាប់