​ព្រះមានព្រះភាគ​ ​ទ្រង់​គ្រប​សង្កត់​នូវ​ផ្លូវខុស​ជាច្រើន​ ​របស់​មារ​ ​ទ្រង់​ត្រាច់​ទៅ​បំបាក់​គោល​ ​គឺ​កិលេស​បាន​ ​លោក​ទាំងឡាយ​ ​ចូរ​មើល​ព្រះអង្គ​កំពុង​ស្រាយ​ ​នូវ​ចំណង​ដែល​មិន​អាស្រ័យ​កិលេស​ ​ទ្រង់​ចែក​ធម៌​ជា​ចំ​ណែ​កៗ​ ​ព្រះអង្គ​សំដែង​ប្រាប់ផ្លូវ​ច្រើនបែប​ ​ដើម្បី​រើខ្លួន​ចាក​អន្លង់​ ​(​ទាំង៤​)​ ​កាលបើ​ព្រះអង្គ​សំដែង​ប្រាប់​ ​នូវ​ព្រះនិព្វាន​នោះ​ហើយ​ ​ពួក​ជន​ដែល​ជា​អ្នក​ឃើញ​ធម៌​ ​ក៏​តាំងនៅ​ឥតមាន​រសេមរសាម​ ​ព្រះអង្គ​ជា​អ្នកធ្វើ​នូវ​ពន្លឺ​ ​ត្រាស់​ដឹង​នូវ​ធម៌​ ​បានឃើញ​ច្បាស់​ ​នូវ​ព្រះនិព្វាន​ ​ជាទី​កន្លង​បង់​នូវ​ហេតុ​ ​នៃ​ទិដ្ឋិ​ទាំងអស់​ ​លុះ​ព្រះអង្គ​ត្រាស់​ដឹង​ ​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ​ ​សំដែង​នូវ​ធម៌​ដ៏​ឧត្តម​ ​ដល់​ជន​ទាំងឡាយ​ដែល​មាន​សទ្ធា​ ​កាលបើ​ធម៌​ ​ដែល​ព្រះអង្គ​សំដែង​ ​ដោយ​ល្អ​យ៉ាងនេះ​ហើយ​ ​ជន​ទាំងឡាយ​អ្នកដឹង​ច្បាស់​ ​នឹង​មាន​សេចក្តី​ប្រមាទ​ ​ដូចម្តេច​បាន
ថយ | ទំព័រទី ១៧២ | បន្ទាប់