​ទើបតែនឹង​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ឱន​សិរ្សៈ​ ​ទៀប​បាទា​ ​នៃ​ព្រះមានព្រះភាគ​ ​ជញ្ជក់​បាទា​ ​នៃ​ព្រះមានព្រះភាគ​ដោយ​មាត់​ ​ច្របាច់​ដោយ​បាតដៃ​ ​ហើយ​ប្រកាស​នាម​ថា​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ខ្ញុំ​ព្រះអង្គ​ឈ្មោះ​ ​កោ​ណ្ឌញ្ញ​ ​បពិត្រ​ព្រះ​សុគត​ ​ខ្ញុំ​ព្រះអង្គ​ឈ្មោះ​កោ​ណ្ឌញ្ញ​ ​ដូច្នេះ​ ​បើ​ដូច្នោះ​ ​មានតែ​អាត្មាអញ​ ​ពោល​សរសើរ​ព្រះ​អញ្ញា​កោ​ណ្ឌញ្ញ​មាន​អាយុ​ ​ដោយ​គាថា​ទាំងឡាយ​ ​ដ៏​សមគួរ​ ​ក្នុង​ទី​ចំពោះ​ព្រះ​ភក្ត្រ​ ​នៃ​ព្រះមានព្រះភាគ​។​ ​ទើប​ព្រះ​វង្គី​សៈ​មាន​អាយុ​ ​ក្រោក​ចាក​អាសនៈ​ ​ធ្វើ​ឧត្តរាសង្គៈ​ ​ឆៀង​ស្មា​ម្ខាង​ ​ហើយ​ប្រណម្យ​អញ្ជលី​ ​ឆ្ពោះទៅ​រក​ព្រះមានព្រះភាគ​ ​ក្រាបទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ខ្ញុំ​ព្រះអង្គ​ ​សូម​សំដែងធម៌​ ​បពិត្រ​ព្រះ​សុគត​ ​ខ្ញុំ​ព្រះអង្គ​ ​សូម​សំដែងធម៌​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​វង្គី​សៈ​ ​ចូរ​អ្នក​សំដែងធម៌​ចុះ​។​
 ​[​២៣២​]​ ​លំដាប់នោះ​ឯង​ ​ព្រះ​វង្គី​សៈ​មាន​អាយុ​ ​បាន​ពោល​សរសើរ​ព្រះ​អញ្ញា​កោ​ណ្ឌញ្ញ​មាន​អាយុ​ ​ដោយ​គាថា​ទាំងឡាយ​ ​ដ៏​សមគួរ​ ​ក្នុង​ទី​ចំពោះ​ព្រះ​ភក្រ្ត​ ​នៃ​ព្រះមានព្រះភាគ​ថា​
ថយ | ទំព័រទី ១៧៤ | បន្ទាប់