​[​២៤៨​]​ ​គ្រានោះ​ឯង​ ​ទេវតា​ដែល​អាស្រ័យ​នៅក្នុង​ដងព្រៃ​នោះ​ ​កាលបើ​មិនឃើញ​ភិក្ខុ​ទាំងនោះ​ ​ក៏​យំសោក​ ​ពោល​គាថា​ ​ក្នុង​វេលា​នោះ​ថា​
​ទី​ដែល​គួរ​ត្រេកអរ​ប្រាកដ​ ​ហាក់ដូចជា​ទី​មិន​គួរ​ត្រេកអរ​ទៅវិញ​ ​ពួក​ភិក្ខុ​ជា​សាវ័ក​របស់​ព្រះ​គោតម​ទាំងនោះ​ ​លោក​មានសំដី​ដ៏​វិចិត្ត​ ​ជា​ពហូសូត​ ​បានឃើញ​អាសនៈ​ស្ងាត់​ដ៏​ច្រើន​ហើយ​ ​នាំគ្នា​ចេញទៅ​ទីណា​វិញ​អស់​។​

 [​២៤៩​]​ ​កាល​ទេវតា​នោះ​ ​ពោល​យ៉ាងនេះ​ហើយ​ ​មាន​ទេវតា​មួយ​អង្គ​ទៀត​ ​បាន​ប្រាប់​ទេវតា​នោះ​ ​ដោយ​គាថា​ ​ថា​
ភិក្ខុ​ទាំងឡាយ​ខ្លះ​ ​ទៅកាន់​ដែន​មគធៈ​ ​ខ្លះទៅ​កាន់​ដែន​កោសល​ ​ខ្លះ​ឆ្ពោះ​មុខ​ទៅកាន់​ដែន​វជ្ជី​ ​ត្រាច់​ទៅជា​ពួក​ ​មិនកំណត់​ទីលំនៅ​ ​បីដូច​ជា​ពានរ​។​
ថយ | ទំព័រទី ១៨៩ | បន្ទាប់