​[​២៦៦​]​ ​គ្រានោះ​ឯង​ ​ទេវតា​ដែល​អាស្រ័យ​នៅ​ ​នាដងព្រៃ​នោះ​ ​មិនបាន​ស្តាប់ធម៌​របស់​ភិក្ខុ​នោះ​ ​ក៏​ចូល​ទៅ​រក​ភិក្ខុ​នោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ទើប​ពោល​គាថា​នឹង​ភិក្ខុ​នោះ​ថា​
​បពិត្រ​ភិក្ខុ​ ​ព្រោះ​ហេតុអ្វី​ ​បាន​ជា​លោក​នៅ​រួបរួម​ជាមួយនឹង​ពួក​ភិក្ខុ​ ​ហើយ​លែង​ស្វាធ្យាយ​នូវ​ធម្មបទ​ ​បុគ្គល​អ្នក​ស្តាប់ធម៌​ ​រមែង​បាន​នូវ​សេចក្តី​ជ្រះថ្លា​ ​ឯ​អ្នក​ដែល​សំដែងធម៌​ ​រមែង​បាន​នូវ​សេចក្តី​សរសើរ​ ​ក្នុង​បច្ចុប្បន្ន​។​
​[​២៦៧​]​ ​(​ភិក្ខុ​នោះ​តប​ថា​)​ ​ពីមុន​មាន​សេចក្តី​ពេញចិត្ត​ ​ក្នុង​ធម្មបទ​ពិតមែន​ ​តែ​ឥឡូវនេះ​ ​យើង​បាន​ដល់​វិរាគធម៌​ហើយ​ ​កាលណាបើ​យើង​បាន​ដល់​វិរាគធម៌​ហើយ​ ​សប្បុរស​ទាំងឡាយ​ ​បានដឹង​ហើយ​ ​ក៏​សរសើរ​នូវ​ការ​លះបង់​អារម្មណ៍​ណាមួយ​ ​គឺ​រូប​ដែល​ឃើញ​ហើយ​ ​ឬ​សំឡេង​ដែល​ឮ​ហើយ​ ​ក្លិន​ ​រស​ ​ផោដ្ឋព្វៈ​ ​ដែល​ពាល់ត្រូវ​ហើយ​។​
ថយ | ទំព័រទី ១៩៨ | បន្ទាប់