​[​២៧៣​]​ ​គ្រានោះ​ឯង​ ​ទេវតា​ដែល​ឋិតនៅ​នាដងព្រៃ​នោះ​ ​ជា​អ្នក​អនុគ្រោះ​ ​ប្រាថ្នា​នូវ​ប្រយោជន៍​ ​ដល់​ភិក្ខុ​ទាំងនោះ​ ​ចង់​ធ្វើ​ពួក​ភិក្ខុ​នោះ​ឲ្យ​សង្វេគ​ ​ទើប​ចូល​ទៅ​រក​ភិក្ខុ​ទាំងនោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ពោល​គាថា​ទាំងឡាយ​ ​នឹង​ពួក​ភិក្ខុ​នោះ​ថា​
​ពួក​ភិក្ខុ​ជា​សាវ័ក​ ​របស់​ព្រះ​គោតម​ ​កាលពីមុន​ ​រស់នៅ​ដោយ​ស្រួល​ ​មិន​ប្រាថ្នា​ក្នុង​ការស្វែងរក​ ​នូវ​ចង្ហាន់​បិណ្ឌបាត​ ​មិន​ប្រាថ្នា​នូវ​ទីដេក​ ​ទី​អង្គុយ​ឡើយ​ ​ភិក្ខុ​ទាំងនោះ​ ​លុះ​ដឹង​នូវ​អនិច្ចតាធម៌​ ​ក្នុង​លោក​ហើយ​ ​ក៏​ធ្វើ​នូវ​ទីបំផុត​ទុក្ខ​បាន​ ​ឯ​ពួក​ភិក្ខុ​ ​(​ក្នុង​ឥឡូវនេះ​)​ ​ធ្វើខ្លួន​ឲ្យ​គេ​ចិញ្ចឹម​បាន​ដោយ​លំបាក​ ​ជ្រុលជ្រប់​ក្នុង​ផ្ទះ​នៃ​បុគ្គល​ដទៃ​ ​ស៊ីដេក​ ​ស៊ីដេក​ ​ដូចជា​មនុស្ស​អ្នកធំ​ក្នុង​ស្រុក​ ​ខ្ញុំ​សូម​ធ្វើ​អញ្ជលី​ ​ចំពោះ​សង្ឃ​ ​ខ្ញុំ​និយាយចំ​ពោះ​តែ​ភិក្ខុ​មួយ​ពួក​ ​ក្នុង​ទីនេះ​ ​ពួក​ភិក្ខុ​ណា​ ​ជា​អ្នក​ប្រមាទ​ ​ពួក​ភិក្ខុ​នោះ​ ​គេ​បោះបង់ចោល​ ​ឥតមាន​ទីពឹង​
ថយ | ទំព័រទី ២០២ | បន្ទាប់